កន្ទុយលេខនីងសង់ផ្ទះបិទផ្លូវ​ឌឿង​​ហែមនៅ បាត់ដំបងគ្មានអាជ្ញាធរ​​ណាយកភ្នែកមើល

492
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នៅក្រុងបាត់ដំបងនិងស្រុកទូទាំងខេត្ត បើកកន្លែងចាក់កន្ទុយឆ្នោតយ៉ាងសេរី យូរឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាចុះបង្ក្រាបទេ បើបងប្អូនដែលញៀនល្បែងកន្ទុយលេខសុំមកចាក់លេខឆ្នោតមកខេត្តបាត់ដំបងមិនខុសបំណងទេ។ ទាំងឆ្នោតជាតិ ឆ្នោតយួន ឆ្នោតថៃគឺចាក់បានម៉ាសេរីដោយមានមេធំជាអ្នករត់ការជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់អស់ហើយ តាំងពីលើរហូតដល់ថ្នាក់ក្រោមព្រមទាំងហ្គេមអនឡាយជាដើម។

គួរកត់សម្គាល់ ថាក្នុង រយ :ពេល មួយ ឆ្នាំ ចុង ក្រោយ នេះ មេ កន្ទុយលេខ ទាំង ធំ ទាំង តូច ទាំង នៅ តាម បណ្ដា ស្រុក នានានិង នៅ ក្នុង ក្រុង បាត់ដំបងបើកលេងដោយចេញមុខមិនខ្លាចសមត្ថកិច្ចទេហើយនាំគ្នាសំងំ កើប លុយ ពី ប្រជាពលរដ្ឋ ដែលល្ងង់ខ្លៅព្រោះតែចង់បានលុយរបស់គេ។ល្បែងកន្ទុយលេខក៍ដូចជាល្បែងហ្គេមចាក់បាល់ ចាក់ប្រដាល់កំពុងពេញនិយមបើកលេងប្រជែងជាមួយបទល្មើស អំពើ ចោរកម្ម គាស់ ទម្លុះទម្លាយ លំនៅ ឋាន លួច ទ្រព្យសម្បត្តិ និង កាច់ សោរ . ក លូច យក ម៉ូតូ កើតឡើង ស្ទើរ រាល់ថ្ងៃ ហើយ ក៏ ស្រប ពេល ដែល សមត្ថកិច្ច ហាក់ កំពុង សំងំ ស្ងៀម ភ្លេច គិត គូរ អំពី ល្បែង កន្ទុយលេខ ព្រោងព្រាត ទាំងនោះ ដែរ ។ទីតាំង មេ កន្ទុយលេខ ធំ ៗ ដែល កំពុង ដំណើរការ យ៉ាង រលូន សព្វ ថ្ងៃនេះត្រូវ គេ មើលឃើញ យ៉ាង ច្បាស់
ក្រឡែត ដែលមួយ ចំនួន ជ្រក ក្រោម ស្លាក អាជ្ញាប័ណ្ណ ឆ្នោត ខ្មែរ និងមួយ ចំនួន ទៀត ជ្រក ក្រោម ស្លាក ទីតាំង ដែល មាន ស្លាក យីហោ វេ លុយ ។ ជា ពិសេស ទីតាំង បន្លំ ភ្នែក បែប នេះ មាននៅ ក្រុង បាត់ដំបង តែ ម្ដង ។

ជាក់ស្ដែង ទីតាំង មេ កន្ទុយលេខ ដ៏ ធំ មួយ កន្លែង នៅ ក្បែរ ភ្លើងស្ដុប ផ្សា រលើ ក្នុង ក្រុង បាត់ដំបង ដែល ម្ចាស់ ទីតាំង នេះ ឈ្មោះ សៀ ហៅ គ្រូ សៀ ដែល កំពុង ជ្រក ក្រោម ស្លាក ក្រុមហ៊ុន « វេ លុយ» តែ នៅ ខាងក្នុង ទីតាំង លោកគ្រូ សៀមាន អ្នក
ទ ទូល កត់ កន្ទុយលេខ គ្រប់ ប្រភេទទាំងឆ្នោតខ្មែរ ឆ្នោតយួននិងឆ្មោតសៀម។

លោកគ្រូសៀ ធ្លាប់ បាន ភាប្រាប់ អ្នកយកព័ត៌មានកាលពី ពេល ថ្មី ៗ នេះ ថា « កន្លែង ខ្ញុំ លក់ កន្ទុយលេខ មិនធំ ដុំ ដូច កាល មុន ទេ »។ សូម បញ្ជាក់ ថា លោក គ្រួ សៀ មេ កន្ទុយលេខ ដ៏ធំ នេះ ធ្លាប់ ត្រូវ បាន កម្លាំង សមត្ថកិច្ច បង្ក្រាប ២ លើក ហើយ និង បាន បញ្ជូន ទៅ តុលាការ ទៀត ផងតែ គ្រូបង្រៀន រូប នេះ មិន រាងចាល ទេ។ ក្រោយ ពី ចេញពីមន្ទីរឃុំបានមួយចង្រិតក៍បើកលេងធំលើសថើមដើម្បីស្រង់ដើមវិញ។

លោកគ្រូ សៀបាន និយាយ ថាកន្លង ទៅ សមត្ថកិច្ច ធ្លាប់ បង្ក្រាប ប៉ុន្មាន ដង ដែរ តែ ដោយសារ គ្មាន មុខរបរទើប ខ្ញុំ ចេះ តែ បើក លួចលាក់ តិច ៗ ទៅ ។ លោកគ្រូ សៀ បាន បង្ហើប ឱ្យ ដឹង ដូច្នេះ ថាសព្វថ្ងៃ ខ្ញុំ ក៏ មិន ចំណេញ អី ដែរព្រោះ ត្រូវ បង់លុយ ច្រើន ស្ថាប័ន ពេក ។ ឥឡូវ សូ ម្បី សន្តិ សុខភូមិ ក៏ ទៅ សុំ លុយ ប្រចាំខែ ពី ខ្ញុំ ដែរ ។
មិនមែន មាន តែ ទីតាំង លោកគ្រូ សៀ មួយ ទេ ដែល កំពុង កើប លុយ យ៉ាង ត្រជាក់ ល្ហឹម ពី ប្រជាពលរដ្ឋ ដែល ជ្រក ក្រោម ស្លាក ក្រុមហ៊ុន វេ លុយ ឬ ក្រោម ស្លាក អាជ្ញាប័ណ្ណ ឆ្នោត ខ្មែរគឺ នៅ មាន ច្រើន ទីតាំង ទៀត ។ ដូច ជា នៅ ម្ដុំ ភ្លើងស្ដុប រំចេក ( ផ្លូវ ច្រមុះជ្រូក ) នី ង នៅ ម្ដុំ ខាងត្បូង ផ្សា របឹង ឈូក នៅកណ្តាលផ្សារថ្មឋិ។ ល ។ បច្ចុប្បន្ន គេ សង្កេត ឃើញ ទីតាំង ទាំងនេះ និង ទីតាំង ដទៃ ទៀត កំពុង បង្កើនសកម្មភាព យ៉ាង ខ្លាំង ដោយ មិន ខ្វល់ខ្វាយ ពី ការ បង្ក្រាប របស់ សមត្ថកិច្ច ឡើយដោយគេគិតថាបានបង់លិយឱ្យមេធំៗអស់ហើយចំពោះសមត្ថកិច្ច ភួចតាចគ្រាន់​តែឱ្យលុយចិញ្ចឹមឆ្នាំងបាយទៅរួចហើយ។

ជាមួយនឹង ភាព ស្ងៀមស្ងាត់ របស់ សមត្ថកិច្ច នេះ បាន និង កំពុង ធ្វើ ឱ្យ មេ កន្ទុយលេខ ឡើងដៃ យ៉ាង ខ្លាំង ។ ជា សេស នៅ ថ្ងៃ ចេញ ឆ្នោត សៀមម្ដង ៗ គេ តែង ឃើញ សកម្មភាព អ្នក ចាក់ ឆ្នោត នេះ ហាក់ មមារញឹក ខ្លាំង ណាស់ នៅ តាម កន្លែង ចាក់ ឆ្នោត នានា ទាំង នៅ ក្នុង ក្រុង បាត់ដំបង ទាំង នៅ តាម បណ្ដា ស្រុក នានា ។ គេ នៅ រង ចាំ មើល ថាតើ សមត្ថកិច្ច នឹង មាន វិធានការបែប ណា ចំពោះ ល្បែង កន្ទុយលេខ និងលកបែងហ្គាមអនឡាយដែល កំពុង កើប លុយ ពី ប្រជា ពលរដ្ឋ យ៉ាង ចំហរ នៅពេលណាឬក៍ចាំឱ្យសមត្ថកិច្ចចុះពីភ្នំពេញមកបង្ក្រាបវិញទើបបាន៕ฺB/

ទីតាំងផ្សាយពាណិជ្ជកម្ម