ក្នុងអំឡុងបុណ្យចូលឆ្នាំចិន នៅច្រក​អន្តរជាតិប៉ោយប៉ែតមានភ្ញៀវនិងទំនិញចេញ ចូលធម្មតា

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ក្នុងអំឡុងបុណ្យចូលឆ្នាំចិន នៅច្រកអន្តរជាតិប៉ោយប៉ែតមានភ្ញៀវនិងទំនិញចេញ ចូលធម្មតា ។

លោកឈឿម សេរីវុធ ប្រធានមន្ទុីរទេសចរណ៍ខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី៥ខែមករាឆ្នាំ២០២០ថា យោងរបាយការណ៍នគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺភ្ញៀវទេសចរបរទេសចេញ ចូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុង១ថ្ងៃៗមានពី​៨០០​ទៅ៩០០នាក់ក្នុង១ថ្ងៃ ។

ហើយក្នុងអំឡុងបុណ្យចូលឆ្នាំចិន វៀតណាម(ថ្ងៃទី២៤-២៧ខែមករា)នេះ ក៏មានភ្ញៀវប្រហាក់ប្រហែលគ្នានេះដែរ ។

ចំណែកគោលដៅចំនួន៣ដែលត្រូវបានដាក់អោយស្រង់ទិន្នន័យបរិមាណភ្ញៀវទេសចរ ត្រូវប្រធានមន្ទិរនិយាយថា ទី១ នៅគោលដៅប្លុកកាសុីណូប៉ោយប៉ែត ក្រុងប៉ោយប៉ែតមានភ្ញៀវប្រមាណ៣.០០០នាក់កាលពីថ្ងៃសែនថ្ងៃទី២៤ខែមករា ។ហើយនៅថ្ងៃចូលឆ្នាំថ្ងៃទី១ (ទី២៥ខែមករា) មានភ្ញៀវកើនឡើង៣ដង បើធៀបនឹងថ្ងៃសែន ។

ចំណែកគោលដៅទី២ នៅទីក្រុងកំសាន្តហ៊ុយឡេង ជោគជ័យនាក្រុងប៉ោយប៉ែតមានភ្ញៀវជិត១មឺុននាក់ក្នុង១ថ្ងៃៗ ។ និងគោលដៅទី៣ នៅប្រាសាទបន្ទាយឆ្មារ ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យនិងរមណីយដ្ឋានធម្មជាតិអាងជើងគ្រុះនាឃុំបន្ទាយឆ្មារស្រុកថ្មពួក មានភ្ញៀវរាប់ពាន់នាក់ក្នុង១ថ្ងៃៗ ។

ចំពោះទំនិញចូលតាមតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខាងជំនាញសមត្ថកិច្ចគយ ប្រមូលពន្ធនាំចូលបានគិតជាប្រាក់ប្រមាណ១លានដុល្លាសរអាក្នុង១ថ្ងៃៗ ។

ហើយក្នុងអំឡុងបុណ្យចូលឆ្នាំចិននេះ បរិមាណទំនិញនាំចូលបានថយចុះខ្លះដោយសារម្ចាស់ទំនិញ ឬក្រុមហ៊ុន ក៏ដូចបុគ្គលិកបានសម្រាក ។ ប៉ុន្តែគួរអោយស្តាយពំុមានទំនិញអ្វីដំុកំភួននាំពីកម្ពុជាទៅថៃឡើយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...