សង្គ្រោះបន្ទាន់ ហើយធូរស្បើយខ្លះ​វិញបណ្តើរៗ ក្រោយសិស្សវិទ្យាល័យ​បន្ទាយឆ្មារនិងគ្រូ ជំទប់ទី២ឃុំក្អួត​ចង្អុរ រាគរូស វិលមុខ

ដោយ:ប.ជ៏យ/បន្ទាយមានជ័យ ៖ សិស្សវិទ្យាល័យបន្ទាយឆ្មាររាប់សិបនាក់ដែលបានញាុំចំណីក្នុងសាលាបានរងគ្រោះទៅជាក្អួតចង្អុរ រាគរូស វិលមុខ ទន់ដៃជើង ខ្សោយល្ហិតល្ហៃអស់កម្លាំង។ ឧបទទហេតុនោះកើតឡើងកាលពីម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមករា ។

ដល់រល្ងាចថ្ងៃដដែល ចំនួនសិស្សរងគ្រោះកើនដល់៤០នាក់ តែបានធូរស្បើយ ហើយចេញពីទីសង្គ្រោះនៅមណ្ឌលសុខភាពនិងមន្ទុីរពេទ្យបង្អែកស្រុកវិលទីផ្ទះសម្បែងវិញ។
នេះបើតាមគណៈគ្រប់គ្រងសាលានិងលោកវរសេនីយ៍សៅ សារឿន អធិការនគរបាលស្រុកថ្មពួកប្រាប់សារព័ត៌មានកាលពីល្ងាចថ្ងៃទី២៥ ខែមករា។

ប្រភពពីសាលារៀននោះថា ដំបូងមានសិស្សានុសិស្ស ចំនួន៣៥នាក់ / ស្រីចំនួន២៦នាក់ ។ ក្នុងនោះក៏មានលោកគ្រូម្នាក់ អ្នកស្រីជំទប់ទី២ ម្នាក់ក៏កើតអាការៈដូចសិស្សសាលាទាំងនោះដែរ។

នាយកសាលា លោកគ្រូ អ្នកគ្រូ សមត្ថកិច្ចនគរបាល កងរាជអវុធហត្ថ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យជួយដឹកតាមរថយន្តសង្ក្រោះបន្ទាន់ទៅកាន់មណ្ឌលសុខភាពបន្ទាយឆ្មារ និងទៅមន្ទីពេទ្យបង្អែកថ្មពួកនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

លោក វរសេនីយ៍នទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួកនិងលោកវេជ្ជបណ្ឌិតកែវ សុភ័ក្ត្រា ប្រធានមន្ទិរសុខាភិបាលខេត្តបន្ទាយមានជ័យនៅពុំទាន់ព្រមប្រាប់ពីមូលហេតុឬសារធាតុអ្វីដែលបង្កអោយជនរងគ្រោះមានអាក្ការៈដូច្នោះ ។ ប៉ុន្តែបានស្រង់សំដីគ្រូ និងអ្នកលក់ចំណិក្នុងសាលាដែលនិយាយថា សិស្ស គ្រូនិងជំទប់ទី២ដូចខាងលើបានហូបចំណីអាហារលក់ក្នុងសាលា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...

ករណីពុលទឹកស្លាប់ពីរនាក់និ...

ដោយៈមុនីរ័ត្ន-ទេពកង្រី/កំ...

កម្ពុជា ​ប្រាប់​សហភាព​អឺរ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...