ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរ​មងារលោកជំទាវ សៅ ទី ហេងសំរិន ជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

ដោយ:សុផល/ភ្នំពេញ ៖ លោកជំទាវ សៅ ទី ហេង សំរិន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារ ជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ។

សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញយកព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ប្រគល់​ជូន សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នា រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅគេហដ្ឋាន របស់សម្តេច។

នៅក្នុងព្រះរាជក្រឹត្យដែល ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ទ្រង់បានបញ្ជាក់ថា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានគាំទ្រតស៊ូក្នុងការរំដោះប្រទេសជាតិដោយស្វាមីភ័ក្ដិ តាំងពីដើមរហូតមក ក្នុងការដឹកនាំយ៉ាងអង់អាចក្លាហាន ជាអ្នកស្នេហាជាតិ ការពារជាតិ និងសាសនា និងគាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀង តាមមាគ៌ានយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិ ខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ដើម្បីជាតិ មាតុភូមិកម្ពុជា។

សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រសូត្រនៅឆ្នាំ១៩៣៨នៅឃុំកក់ ស្រុកពញា​ក្រែក ខេត្តត្បូងឃ្មុំ អតីត ខេត្តកំពង់ចាម។ សម្តេចបានរៀបអាពាហ៍ពិពាហ៍ជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងខែមីនាឆ្នាំ១៩៥៧។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ បានមានព្រះរាជចំណារបន្តថា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានដឹកនាំ កសាង និងគោរពព្រះពុទ្ធសាសនាឲ្យមានការអភិវឌ្ឍរីកចម្រើន នៅទូទាំងព្រះរាជា​ណាចក្រកម្ពុជា។

ក្នុងព្រះរាជក្រឹត្យ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានលើកឡើងបន្ថែមថា សម្តេចធម្មវិសុទ្ធវង្សា បានបរិច្ចាគកម្លាំងកាយចិត្ត និង ទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាបរិសុទ្ធដ៏ខ្ពង់ខ្ពស់បំផុត ជូនសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានប្រកាន់ខ្ជាប់ក្នុងសេចក្តីបរិសុទ្ធដ៏វិសេសវិសាលក្នុងព្រះធម៌បូជាចំពោះព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងតាមក្រសួងស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋទូទៅ បានចូលរួម អបអរសាទរ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជាបន្តបន្ទាប់ នៅក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ត្រាស់បង្គាប់ ផ្តល់គោរមងារ លោកជំទាវ ជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ៕ฺB/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...