Home ព័ត៌មានអន្តរជាតិ ហុងកុង​ប្រកាស...

ហុងកុង​ប្រកាសអាសន្ន​អំពី​ការផ្ទុះ​វីរុស​ថ្មី​

​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡា​ម កាលពី​ថ្ងៃ​សៅរ៍​ទី​២៥​មករា បាន​ប្រកាស​អាសន្ន​អំពី​ការវាយប្រហារ​របស់​វីរុស​នៅក្នុង​មជ្ឈមណ្ឌល​អាស៊ី​មួយ​នេះ ដោយបាន​​ប្រកាស​ដាក់​ចេញ​វិធានការ​មួយ​កញ្ចប់​ដើម្បី​កំហិត​ការពាក់ព័ន្ធ​ជាមួយ​ចិនដីគោក​។​

​សាលារៀន ដែល​កំពុង​បិទ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន នឹង​បន្ត​បិទ​រហូត​ដល់​ថ្ងៃ​១៧​កុម្ភៈ​នៅ​ពេល​ជើងហោះហើរ​ចេញចូល​និង​រថភ្លើង​ល្បឿន​លឿន​រវាង​​ហុងកុង​និង​ក្រុង​វូ​ហាន​នឹងត្រូវ​ផ្អាក​។​

​ឡា​ម បាន​និយាយថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទាំងអស់​ទៅ​កាន់​ចិន​ដីគោក និង​ការ​ពិធី​អបអរ​ឆ្នាំ​ថ្មី​ទាំងអស់​នឹង​ត្រូវ​លុបចោល​ភ្លាម​។​លោកស្រី​ក៏​បាន​និយាយ​​ថា​លោកស្រី​ស្វះស្វែង​សុំ​ជំនួយ​ពី​ក្រុមប្រឹក្សា​រដ្ឋ​ចិន ដើម្បី​ធានា​ការផ្គត់ផ្គង់​ម៉ា​សមុខ​គ្រប់គ្រាន់​។​

​មេដឹកនាំ​ហុងកុង​រូប​ក៏បាន​និយាយ​ដល់​លទ្ធភាព​បិទ​ព្រំដែន​ហុងកុង​ជាមួយ​ចិន​ទាំងអស់​ផងដែរ​។​

​អាជ្ញាធរ​ក្រុង​កុង​កុង​បានបញ្ជាក់​អះអាង​អំពី​ការរកឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​វី​រុសចំនួន​៥​ករណី ដោយ​ពួកគេ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជាមួយ​ទីក្រុង​វូ​ហាន​។​មនុស្ស​១២២​នាក់​ទៀត​ត្រូវបាន​ព្យាបាល ដោយ​សង្ស័យ​ថា​ឆ្លង​វីរុស​នេះ​ដែរ​។​

​កូរ៉ូណា​វីរុស​បង្ក​ជម្ងឺ​រលាក​សួត​បច្ចុប្បន្ន ជា​វីរុស​មួយ​ក្នុង​គ្រួសារ​វីរុស​បង្ក​ជម្ងឺ​ផ្លូវដង្ហើម ចាប់ពី​ផ្តាសាយ​ធម្មតា ដល់​ជម្ងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​(Sars)​ដែល​បាន​​វាយ​ចម្លង​មនុស្ស​១.៧៥៥​នាក់​និង​សម្លាប់​មនុស្ស​២៩៩​នាក់​នៅ​ហុងកុង​កាលពី​ឆ្នាំ​២០០៣៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...