ចូលឆ្នាំចិនពីរថ្ងៃ: មនុស្សចំនួន​៧៩​​​នាក់ បានស្លាប់ និងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ មនុស្សចំនួន ៧៩នាក់ បានស្លាប់ និងរបួស (ស្លាប់២៦នាក់ របួស៥៣នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំចិនរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២០។ គ្រោះថ្នាក់ ចរាចរណ៍ពីរថ្ងៃនេះ កើតឡើងសរុប ៣៥លើក។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ បានប្រាប់រស្មីកម្ពុជាថា នៅថ្ងៃទី២៥ ខែមករា (ថ្ងៃចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២២លើក ស្លាប់ ១៤នាក់ របួសស្រាលចំនួន ២២នាក់ និងធ្ងន់ចំនួន១៤នាក់ ។ ដោយលោកបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតពីម៉ោង៧ព្រឹក មកដល់ត្រឹមម៉ោង៤រសៀល។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ (ថ្ងៃសែនចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣លើក មានមនុស្សស្លាប់ចំនួន១២នាក់ និងរបួសចំនួន ១៧នាក់ (របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់) ។

មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារ: ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ ប្រជែង ស្រវឹង និងបត់គ្រោះថ្នាក់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...