សហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យទី២៦មករាកំពុងរៀបចំយន្តហោះឈ្នួលមួយដើម្បីនាំពលរដ្ឋនិងអ្នកការទូតរបស់ខ្លួនចេញពីទីក្រុងវូហានរបស់ចិន ដែលជាស្នូលនៃការផ្ទុះកូរ៉ូណាវីរុសថ្មីមួយដែលរហូតដល់ពេលនេះបានសម្លាប់មនុស្ស៤២នាក់។
យន្តហោះមួយ ដែលអាចដឹកមនុស្សបាន២៣០នាក់ នឹងដឹកអ្នកការទូតមកពីស្ថានកុងស៊ុលអាម៉េរិកនិងពលរដ្ឋអាម៉េរិកទាំងអស់ រួមទាំងសមាជិកគ្រួសាររបស់គេ។
សារព័ត៌មានThe South China Morning Postក្នុងពេលជាមួយគ្នាបាននិយាយថា បារាំងក៏មានផែនការជម្លៀសជនជាតិបារាំងដែលជាប់នៅក្នុងទីក្រុងវូហានផងដែរ រីឯរុស្ស៊ីកំពុងពិភាក្សាជាមួយចិនអំពីការជម្លៀសពលរដ្ឋរបស់ខ្លួនដែរ៕ប្រែសម្រួល៖វាសនា