Home ព័ត៌មានអន្តរជាតិ ម្ចាស់​ហាង​ជប...

ម្ចាស់​ហាង​ជប៉ុន​ដាក់​ស្លាក​បែប​រើសអើង​ដោយ​ហាម​ជនជាតិ​ចិន​ចូល​ដោយសារ​ខ្លាច​វីរុស​ថ្មី​

​ម្ចាស់​ហាង​លក់​បង្អែម​ម្នាក់​នៅ​ជប៉ុន​បាន​ហាម​មិន​អោយ​អ្នកទេសចរ​ចិន​ចូលក្នុង​ហាង​របស់​ខ្លួន​ដោយសារ​ខ្លាច​កូរ៉ូណា​វីរុស​ថ្មី​ដែល​កំពុង​រាតត្បាត​នៅ​ចិន​។​

​ស្លាក​សញ្ញា​សរសេរថា​«​ហាម​ជនជាតិ​ចិន​ចូល​ក្នុង​ហាង​» ត្រូវ​បាន​ព្យួរ​នៅ​មាត់ទ្វារ​ហាង​មួយ​នៅ​ក្រុង​ហាកូ​ណេ ដែល​ជា​ទីតាំង​ទេសចរណ៍​ពេញ​ចិន​និយម​មួយ​សំរាប់​​ភ្ញៀវទេសចរ​ចិន​ក្នុងអំឡុងពេល​ចូលឆ្នាំ​។​

​ការប្រកាស​បែប​រើសអើង​នេះ​កើតឡើង​ចំ​ពេល​ជប៉ុន​ប្រកាស​រក​ឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​វីរុស​នេះ​ទី​២​។​

​ម្ចាស់​ហាង​នេះ​បាន​ប្រាប់​កាសែត​មួយ​ថា​« ខ្ញុំ​ចង់​ការពារ​ខ្លួន​ទល់នឹង​កូរ៉ូណា​វីរុស​។​ខ្ញុំ​មិន​ចង់អោយ​អ្នកទេសចរ​ចិន​ចូល​ទេ​»​។​

ហាង​បង្អែម​ជប៉ុន​មួយ​នៅ​ក្រុង ហាកូ​ណេ ព្យួរ​ស្លាក​នៅ​មាត់ទ្វារ​ដោយ​ហាម​ជនជាតិ​ចិន​ចូល​

​សូមបញ្ជាក់​ថា កូរ៉ូណា​វីរុ​សករណី​ដំបូង​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខ្លួន​មនុស្ស​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ផ្សារ​អាហារ​សមុទ្រ​មួយ​នៅ​ក្រុង​វូ​ហាន​។​ក្រោយមក​អ្នក​​ជម្ងឺ​ផ្សេងទៀត​ក៏​មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ផ្សារ​នេះ​ដដែល ជាហេតុ​នាំ​អោយ​អាជ្ញាធរ​កំណត់ថា​ផ្សារ​លក់​អាហារ​សមុទ្រ​នេះ​ជា​ប្រភព​ផ្ទុះ​វីរុស​។​

​វូ​ហាន ដែល​មាន​ប្រជាពលរដ្ឋ​១១​លាន​នាក់​ត្រូវ​បាន​បិទ​ខ្ទប់​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក ដោយ​ការហោះហើរ​ស្ទើរ​ទាំងអស់​និង​រថភ្លើង​ល្បឿន​លឿន​ត្រូវ​លុបចោល ​រីឯ​ការធ្វើដំណើរ​តាម​រថយន្ត​ចេញពី​ទីក្រុង​ត្រូវ​ត្រួតពិនិត្យ​។​

​អាជ្ញាធរ​បាន​បន្ថែម​កា​រ​រឹតត្បិត​ការធ្វើដំណើរ​នៅ​ទីក្រុង​១៤​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ដែល​ប៉ះពាល់​មនុស្ស​ប្រមាណ​៦០​លាន​នាក់​។​

​តាមពិត​កូរ៉ូណា​វីរុស​ឆ្លង​ទៅ​នរណា​ម្នាក់​ហើយ​វា​ចេញ​រោគសញ្ញា ក្នុង​រង្វង់​ពេល​២​ទៅ​១៤​ថ្ងៃ​។​អ្នក​ជម្ងឺ​ភាគច្រើន​ជា​ដោយ​ការព្យាបាល​ឬ​មិន​បាច់​មាន​ព្យាបាល​វេជ្ជ​​សាស្ត្រ​។​តែ​អ្នក​ជម្ងឺ​មួយ​ក្រុម​តូច ដែល​ជា​មនុស្ស​ចាស់​ឬ​អ្នក​មាន​ជម្ងឺ​រ៉ាំរ៉ៃ អាច​វិវត្ត​ទៅ​ជា​ជម្ងឺ​រលាក​សួត ធ្វើអោយ​សួត​ហើម ចូល​ទឹក ពិបាក​ដកដង្ហើម និង​ទីបំផុ​​ត​នាំ​អោយ​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...

សមត្ថកិច្ច ឃាត់ខ្លួន​ក្រុ...

​ដោយៈ ស​រិ​ទ្ធ/ពោធិ៍សាត់ៈ...

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...