៥៦​នាក់​ស្លាប់ ២០០០​នាក់​ឆ្លង នៅពេល​ប្រធានាធិបតី​ចិន​ចាត់ទុកថា​ជា​ស្ថានភាព​ធ្ងន់ធ្ងរ​

​ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​វីរុស​ថ្មី​មួយ​នៅ​ចិន បាន​កើនឡើង​ដល់​៥៦​នាក់​និង​១.៩៧៥​នាក់​បាន​ឆ្លង នៅពេល​មេដឹកនាំ​ចិន​បាន​ហៅ​ការឆ្លង​រាលដាល​ដ៏​លឿន​​នេះ​ថា​ជា​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​។​

​តួលេខ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​មករា ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​តួលេខ​ចាស់​ក្នុង​រយៈពេល​២៤​ម៉ោង ដោយ​អ្នក​ស្លាប់​កើន​១៥​នាក់​និង​អ្នក​​ឆ្លង​កើន​៦៨៨​នាក់​។​

​រដ្ឋាភិបាល​ចិន​ក៏​បាន​ប្រកាស​ការរកឃើញ​ករណី​ឆ្លង​វីរុស​នេះ​៥​ករណី​នៅ​ហុងកុង ២​នៅ​ម៉ា​កាវ​និង​៣​នៅ​កោះ​តៃវ៉ាន់​។​ការឆ្លង​ក្នុង​ចំនួន​តិចតួច​ក៏​ត្រូវបាន​គេ​រក​​ឃើញ​នៅ​ថៃ វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង នេ​ប៉ាល់ អាម៉េរិក និង​បារាំង​។​

​កាណាដា បាន​និយាយថា​ខ្លួន​បាន​រកឃើញ​ករណី​ឆ្លង​កូរ៉ូណា​វីរុ​សទី​១​លើ​បុរស​វ័យ​ខ្ទង់​៥០​ឆ្នាំ​ម្នាក់​ដែល​បាន​មក​ដល់​ទីក្រុង​តូ​រ៉ុន​តូ​ក្នុង​ដំណើរ​ពី​បច្ចុ​ទីក្រុង​វូ​ហាន ។​

​សិង្ហ​បុរី​កាលពី​ថ្ងៃអាទិត្យ​ក៏​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​នេះ​ទី​៤​។​វា​កើត​លើ​បុរស​អាយុ​៣៦​ឆ្នាំ​មក​នាក់​មកពី​ក្រុង​វូ​ហាន​។​កូរ៉េខាងត្បូង​ក៏​បាន​ប្រកាស​​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​នេះ​ទី​៣​។​

​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​របស់​បក្ស​កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​ស៊ី ជីន​ពីង បាន​ហៅ​ជម្ងឺឆ្លង​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​នេះ​ថា​ជា សភាព​ការ​​ណ៍​ធ្ងន់ធ្ងរ​មួយ​។​លោក​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​បង្កើន​កិច្ចខិតខំ​គ្រប់គ្រង​ជម្ងឺ​នេះ​។​

រូបភាព​ថត​កាលពី​ថ្ងៃ​២៤​មករា បង្ហាញ​ពេទ្យ​យោធា​៤៥០​នាក់​ត្រៀម​ចេញដំណើរ​ទៅ​កាន់​ទីក្រុង​វូ​ហាន ដើម្បី​ជួយ​ព្យាបាល​អ្នក​ជម្ងឺ​

​ចិន​បាន​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ រួម​មាន​ពេទ្យ​យោធា​៤៥០​នាក់ ទៅ​ជួយ​ដោះស្រាយ​វិបត្តិ​សុខភាព​នៅ​ក្រុង​វូ​ហាន​ក្រោយ​វីដេអូ​តាម​បណ្តាញ​សង្គម​បង្ហាញ​មនុស្ស​​ដែល​ភិតភ័យ​ទាំង​ហ្វូង​នាំគ្នា​សំរុកចូល​ក្នុង​មន្ទីរពេទ្យ និង​អ្នក​ឆ្លង​វីរុស​ខ្លះ រួម​ទាំង​គ្រូពេទ្យ​ដួល​ស្រស់ៗ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ក៏បាន​និយាយថា គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ រួម​មាន​អាវ​ការពារ​១៤.០០០​សម្រាប់ ស្រោមដៃ​១១០.០០០​គូ ម៉ាស​មុខ​និង​វែន​តា​ពេទ្យ​​ត្រូវបាន​បញ្ជូន​យ៉ាង​លឿន​ទៅ​កាន់​ទីក្រុង​វូ​ហាន​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...