ដោយ៖វណ្ណៈ/ព្រះសីហនុ៖លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថាករណីភ្ញៀវទេសចរណ៍បរទេសសញ្ជាតិអង់គ្លេសពីរនាក់ប្តីប្រពន្ធមកតាមកប៉ាល់ទេសចរណ៍ដែលវង្វេងបែកពីក្រុមអ្នកទេសចរណ៍ដូចគ្នាពេលដើរលេងកម្សាន្តក្នុងក្រុងព្រះសីហនុ។
ភ្ញៀវបរទេសនេះត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុរកឃើញនិងបានជូនភ្ញៀវទេសចរណ៍បរទេសទាំងពីរនាក់ប្តីប្រពន្ធទៅកាន់កប៉ាល់ដែលចតនៅកំពង់ផែក្រុងព្រះសីហនុវិញដោយសុវត្ថិភាពកាលពីល្ងាចថ្ងៃ២៥មករា២០២០។ក្រោយមកដល់គោលដៅវិញអ្នកទេសចរណ៍ទាំងពីរនាក់បានថ្លែងអំណរគុណចំពោះកម្លាំងនគរបាលដែលមានសេចក្តីថ្លៃថ្នូរជួយទុកធុរៈភ្ញៀវទេសចរណ៍អន្តរជាតិបានល្អប្រសើរ។
សូមបញ្ជាក់ថាកប៉ាល់ទេសចរណ៍នេះចូលចតនៅកំពង់ផែអន្តរជាតិសមុទ្រខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២០នឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុនៅវេលាម៉ោង៧យប់ថ្ងៃខែដដែល៕S/