ដោយៈមុនីរ័ត្ន/ភ្នំពេញៈនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានឱ្យដឹងថាកន្លងមកក្រុមការងារទទួលបានសំនួរជាច្រើនពីសំណាក់អ្នកគាំទ្រផេកFacebookអំពីបញ្ហានៃការឆ្លងមេរោគកុំព្យូទ័របើទោះបីម៉ាស៊ីនកុំព្យូទ័ររបស់គាត់បានដំឡើងកម្មវិធីកម្ចាត់មេរោគហើយក្តី។ឆ្លើយតបចំពោះបញ្ហានេះក្រុមការងារបច្ចេកទេសសូមចែករំលែកអំពីឬសគល់ចម្បងគឺការប្រើប្រាស់កម្មវិធីប្រតិបត្តិការ(OperatingSystem)ឬកម្មវិធីកម្ចាត់មេរោគក្រេក(Crack)ដែលកម្មវិធីទាំងនោះបានបង្កប់នូវប្រភេទមេរោគរួចជាស្រេច ហើយកម្មវិធីមេរោគពុំអាចមានសមត្ថភាពរកឃើញ ឬចម្ចាត់វាបានឡើយ។
ដើម្បីការពារទិន្នន័យនិងឧបករណ៍បច្ចេកវិទ្យា(រួមទាំងម៉ាស៊ីនកុំព្យូទ័រ)របស់អ្នកពីបញ្ហានៃការជ្រៀតចូលដោយមេរោគអ្នកគួរប្រើប្រាស់កម្មវិធីប្រតិបត្តិការនិងកម្មវិធីកម្ចាត់មេរោគដែលមានអាជ្ញាបណ្ណត្រឹមត្រូវជៀសវាងការដោនឡូត(download)កម្មវិធីពីប្រភពពុំច្បាស់លាស់ហើយដំឡើងក្នុងឧបករណ៍បច្ចេកវិទ្យារបស់អ្នក។
លើសពីនេះអ្នកក៏អាចធ្វើការទាញយកកម្មវិធីកម្ចាត់មេរោគFreeពីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនកម្ចាត់មេរោគជាច្រើនសម្រាប់ម៉ាស៊ីនកុំព្យូទ័រក៏ដូចទូរស័ព្ទដៃវ័យឆ្លាតរបស់អ្នកបានផងដែរ។កម្មវិធីកម្ចាត់មេរោគ Free សម្រាប់ម៉ាស៊ីនកុំព្យូទ័រ៖ – Avast Free Antivirus (https://bit.ly/3azMhtc)
- Kaspersky Antivirus (https://bit.ly/2NWYs9Q)- Avira Free Antivirus (https://bit.ly/2RRDuu4)
- Bitdefender Antivirus (https://bit.ly/2uvkdXz)- Comodo Antivirus (https://bit.ly/2sRENRg)
- AVG AntiVirus (https://bit.ly/2tOEtDs)
កម្មវិធីកម្ចាត់មេរោគ Free សម្រាប់ Android៖-Symantec Endpoint Protection Mobile(https://bit.ly/2RODif9)- McAfee Mobile Security (https://bit.ly/2ve6aFY)- ESET Mobile Security & Antivirus (https://bit.ly/2sZnga2)- Kaspersky Mobile Antivirus (https://bit.ly/2sVdN3n)
- AVG AntiVirus 2020 (https://bit.ly/2NWTnOQ)- Lookout Security & Antivirus(https://bit.ly/2uwZaDI)
បន្ទាប់ពីដំឡើងកម្មវិធីកម្ចាត់មេរោគអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគជាប្រចាំដើម្បីការពារម៉ាស៊ីនកុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យាពីប្រភេទមេរោគថ្មីៗ៕S/