ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឱ្យដឹងកាលពីរសៀលថ្ងៃទី២៥ខែមករាឆ្នាំ២០២០ថា៖សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរសហគមន៍កសិកម្មលើកកម្ពស់កសិករនិងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។

លោកបានបន្តថាសហគមន៍ចំនួនពីរបានទទួលទស្សនៈកិច្ចពីក្រុមប្រឹក្សាភិបាលរបស់អង្គការអ្នកក្សេត្រសាស្ត្រនិងពេទ្យសត្វគ្មានព្រំដែន(AVSF)មកពីប្រទេសបារាំងចំនួន១០រូបដើម្បីវាយតម្លៃនិងសិក្សាស្វែងយល់ពីការអនុវត្តគម្រោងនានារបស់អង្គការAVSFនៅកម្ពុជា។ជាពិសេសគម្រោងគាំទ្រពាណិជ្ជូបនីយកម្មស្រូវអង្ករកម្ពុជានិងកិច្ចសន្យានៃការជួយសេវាកម្មខាងក្រៅជាមួយ“កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)” របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ៕S/



