ភ្នំពេញ៖កញ្ញា ប៊ូ ច័ន្ទដាណែត កាន់តែប្រជាប្រិយភាពខ្លាំងឡើង លើវិស័យភាពយន្តទាំងរឿង ដុំ និងរឿងភាគ បែរជាសុំពេលផ្អាកទទួលការងារ មួយរយៈក្នុងឆ្នាំំ២០២០ ឬការកាត់បន្ថយ ការងារ ដោយសារតែនាង ចង់ធ្វើរឿងផ្ទាល់ខ្លួនជាច្រើនរបស់នាងវិញ។
ខណៈលេចវត្តមាន ក្នុងរឿងខ្មោចរបស់ផលិតកម្ម អិលឌី ជាតួសំខាន់មួយក្នុងរឿង “ថេកចុង ក្រោយ” កំពុងចាក់បញ្ចាំងគ្រប់រោងកុន នាពេលនេះ កញ្ញា ប៊ូ ច័ន្ទដាណែត ហៅ (អាប៊ី)បាន បង្ហើបឱ្យដឹងថា សម្រាប់ខ្សែភាពយន្ត ដែលចេញដើមឆ្នាំ២០២០នេះ មានចំនួនរឿងហើយ ប៉ុន្តែការងាររឿងថ្មីៗទៀត ក្នុងឆ្នាំនេះ នាងហាក់បីសុំកាត់បន្ថយការទទួលដោយចង់យកពេល វេលាធ្វើរឿងផ្ទាល់ខ្លួនច្រើនជាងការងារ។
កញ្ញា ប៊ូ ច័ន្ទដាណែត ប្រាប់ឱ្យដឹងថា រឿង “ថេកចុងក្រោយ” ជាដុំរឿងទី១ ដែលនាងមាន ស្នាដៃ ហើយរឿងទី២ មួយទៀត គឺជារឿងភាគសម្រាប់ទូរទស្សន៍។ បន្ទាប់ការងារនេះហើយ ក្នុងឆ្នាំ២០២០នេះ នាងមិនទាន់បានទទួលការងារថតរឿងភាគឡើយដោយនាងសុំផ្អាកមួយ រយៈពេលសិន ដើម្បីយកពេលវេលាចំណាយលើការងារផ្ទាល់ខ្លួន ដូចជា ការថែរក្សាសុខភាព រូបសម្រស់ និងសិក្សារៀនសូត្រឱ្យបានច្រើនជាងមុន។
តារាស្រី មានទម្រង់មុខដូចកូនកាត់រូបនេះ បានបញ្ជាក់ថា ការកាត់បន្ថយទទួលការថតរឿង ភាគនេះ នាងគ្រាន់ចំណាយពេលច្រើន រស់នៅជាមួយអ្នកផ្ទះ និងចង់សិក្សារៀនសូត្រឱ្យ បានច្រើនជាងមុន។ យកពេលទៅមើលថែគូស្នេហ៍នោះ ក៏មិនមែនដែរព្រោះនាងមិនទាន់មាន សង្សារ ឬគូកំណាន់ចិត្តណាឡើយ។ ហេតុដូច្នេះ សូមមហាជន និងបណ្តាសារព័ត៌មាន កុំយល់ច្រឡំចំពោះចម្លើយរបស់នាង។
សូមបញ្ជាក់ថា កញ្ញា ប៊ូ ច័ន្ទដាណែត បានចូលប្រឡូកក្នុងសិល្បៈតាំងឆ្នាំពី២០១៦ ផ្តើមចេញ ការជ្រើសរើសតួសម្តែង សម្រាប់ថតរឿងភាគឱ្យស្ថានីយទូរទស្ស៍បាយ័ន។ ស្នាដៃនាងថត រឿងភាគ តាំងពីដើមមកពេលនេះ មានចំនួន ៦ រឿង លើកញ្ចក់ទូរទស្សន៍ ហើយមហាជន ស្គាល់ច្បាស់ក្នុងរឿង “មុខកាំបិតមុខស្នេហ៍” ជាតួស្រីម្នាក់កាច។ សម្រាប់តួឯកវិញនាងថត បានចំនួន៤រឿង ហើយថតរឿងខ្លីៗបានច្រើនផងដែរ។
កាលពីថ្មីៗនេះផងដែរ នាងក៏ត្រូវបានក្លាយតារាស្រីម្នាក់ដែលតំណាងឱ្យក្រុមហ៊ុនធំមួយផង ដែរគឺ Samsung ដោយនាងជាតារាស្រីម្នាក់ធ្វើការផ្សព្វផ្សាយ និងបង្ហាញសកម្មភាពរបស់ ផលិតផល Samsung Galaxy Note10 Plus លើបណ្តាញសង្គមហ្វេសប៊ុក៕ ដោយ៖ បូរិន