ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែងល្បីកញ្ញា ឌួង ម៉ានិចមានវត្តមានចូលរួមកម្មវិធីទទួលពាន រង្វាន់ផ្នែកសិល្បៈធំមួយ នៅប្រទេសថៃ នាចុងខែមករា ឆ្នាំ២០២០នេះក៏មានតារាម៉ូដែលមួយ រូបទៀត ផងដែរ គឺកញ្ញា ភីយ៉ា វ៉េកា ហៅ ភីយ៉ា ។
តារាបង្ហាញម៉ូតមានប្រជាប្រិយភាព លើបណ្តាញសង្គមហ្វេសប៊ុក កញ្ញា ភីយ៉ា វ៉េកាត្រូវបាន អញ្ជើញចូលរួមកម្មវិធី Thailand Digital Awards 2020។ កម្មវិធីនេះ នឹងត្រូវធ្វើឡើងនៅទីក្រុង បាងកក ប្រទេសថៃ នៅរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខាង មុខនេះ ជាមួយនឹងតារាប្រុស ស្រីល្បីៗ ប្រចាំប្រទេសថៃ អ្នកមានស្នាដៃលេចធ្លោក្នុងសិល្បៈ ។
ក្នុងនោះមានតារាស្រីពីរដួង ប្រចាំប្រទេសកម្ពុជាយើងគឺ កញ្ញា ភីយ៉ា វ៉េកា និងតារាសម្តែង ឌួង ម៉ានិច ត្រូវបានជ្រើសរើស ជាតារាកិត្តិយស និងលើកពានជាតារាឆ្នើមប្រចាំ២០២០ ជាមួយ តារាថៃ។
កញ្ញា ភីយ៉ា វ៉េកា បាននិយាយថា “ពិតជាកិត្ដិយសខ្លាំងណាស់ ដែលនាងខ្ញុំ ត្រូវបានជ្រើស រើសជាភ្ញៀវកិត្តិយស និងលើកពាន់ជាតារាឆ្នើម ក្នុងកម្មវិធី Thailand Digital Awards 2020 នៅទីក្រុងប៉ាងកក ប្រទេសថៃ ជាមួយនឹងតារាឆ្នើម នៃព្រះរាជា ណាចក្រថៃឡង់ផងដែរ នាងខ្ញុំពិតជាមានមោទនភាព ក្នុងនាមជាកូនខ្មែរ និងជាតារាបង្ហាញម៉ូតខ្មែរមួយរូបដែលបាន ក្លាយជាតារាស្រីឆ្នើមអាចលើកពានជាមួយតារាល្បីៗប្រចាំប្រទេសថៃ។ កម្ពុជាមិនអន់ទេ តារាខ្មែរយើងអាចធ្វើវាបាន”។
សូមរំលឹកថា កញ្ញា ភីយ៉ា វ៉េកា បានប្រឡូកចូលសិល្បៈនៅក្នុងកម្មវិធីប្រកួត Boy bands Girl Bands របស់ទូរទស្សន៍ ស៊ីធីអិន កាលពីឆ្នាំ២០០៤។ បន្ទាប់មក នាងបានបន្តប្រឡូកនៅក្នុងការ សម្តែងខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងដើរម៉ូត។ តារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រ និងប្រុសៗ ចាប់អារម្មណ៍និងចាត់ទុកជាតារាស្រី មានរូបសម្រស់ស្អាត ទម្រង់មុខកូនកាត់ និងមានប្រជាប្រិយលើហ្វេសប៊ុក៕ ដោយ៖ បូរិន