នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ បាននិយាយកាលពីថ្ងៃអាទិត្យថាលោកបានត្រៀមរៀបចំដឹកជនជាតិជប៉ុនពីទីក្រុងវូហានរបស់ចិនមកកាន់ប្រទេសវិញចំពេលមានការផ្ទុះវីរុសសម្លាប់មនុស្សរាប់សិបនាក់នៅទីនោះ។
លោកអាបេបានប្រាប់អ្នកយកព័ត៌មានថា ជនជាតិជប៉ុនណាដែលមានបំណងចង់អោយគេជម្លៀស នឹងត្រូវដឹកចេញតាមយន្តហោះឈ្នួល។លោកបានពិភាក្សាជាមួយអាជ្ញាធរចិនអំពីផែនការជម្លៀសមនុស្សនេះ និងមន្ត្រីជប៉ុនកំពុងធ្វើការត្រៀមជម្លៀសមនុស្សនៅចុងសប្តាហ៍នេះ។
ស្ថានកុងស៊ុលអាម៉េរិកនៅវូហានបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងជម្លៀសបុគ្គលិករបស់ខ្លួន និងពលរដ្ឋអាម៉េរិកខ្លះតាមយន្តហោះឈ្នួល។ចំណែកស្ថានកុងស៊ុលបារាំងក្នុងទីក្រុងនេះ ក៏ពិចារណាជម្លៀសពលរដ្ឋខ្លួនចេញពីវូហាន៕ប្រែសម្រួល៖វាសនា
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ និយាយទៅកាន់អ្នកយកព័ត៌មាននៅក្រុងតូក្យូកាលពីថ្ងៃអាទិត្យ