សមាគម​អតីតយុទ្ធជន​ខេត្តព្រះវិហារ​ចុះជួយ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០២០​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ដ្រា​បាន​ដឹកនាំ​ក្រុមការងារ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្រុក​អាជ្ញាធរ​មូលដ្ឋាន​ចុះជួយ​សាងសង់​ផ្ទះ​១​ខ្នង​ជួន​អតីតយុទ្ធជន​ដែលមាន​ជីវភាព​ខ្វះខាត​។​

ក្នុងការ​ចុះជួយ​សាងសង់​ផ្ទះ​នោះ​លោក​ប្រធាន​សមា​គន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួ​សុខ​ទុក​ពី​សំណាក់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ​សមាគម​ន៍​។​

​លោក​ថោង​កិ​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ជា​ជនពិការ​រស់នៅ​ភូមិ​ថ្មី​ឃុំ​កំពង់​ស្រឡៅ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​ទ​ទូល​បាន​ផ្ទះ​១​ខ្នង​មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.៥៥០.០០០​រៀល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុ​ជាតា​មរយៈ​ឧត្ដមសេនីយ៍ទោ ច័​ន្ធ សុភ​ត្ត្រា​។​
ក្នុងឱកាស​នេះដែរ​លោក​ប្រធាន​សមាគមន៍​ខេត្តព្រះវិហារ​បាន​ឧបត្ថម្ភ​នូវ​អំណោយ​មួយចំនួន​បន្ថែមទៀតរ​បស់​សម្តេច​រួមមាន​ថវិកា​ចំនួន​១០០.០០០​រៀល​និង​គ្រឿងឧបភោគ​មាន​អង្ករ​,​ទឹក​សុទ្ធ​,​ទឹកត្រី​,​និង​ទឹកស៊ីអ៊ីវ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular