Home ហោរាសាស្ត្រ ថ្ងៃទី​២៧ ខែម...

ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០

​ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​បើ​មិន​ដូច្នេះ​បញ្ហា​ខ្លះ ល្អ​សោះ​អាច​ប្រែជា​អាក្រក់​ទៀតផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ប្រែប្រួល​មក​មិនល្អ ដូចនេះ​បើ​មានការ​ណាត់ជួប​នរណា​ម្នាក់​លោកអ្នក​គប្បី​ទៅឱ្យ​ទាន់ពេលវេលា​ពីព្រោះថា អាច​បាត់បង់​ទាំង​ផលប្រយោជន៍​ឬ​អតិថិជន​ផង​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​មក​ទុកឱ្យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​សំខ​ចាន់​ពីព្រោះថា​តែង​ឆ្លើយតប​នូវ​ផល​ល្អ​ចំពោះមុខ​ណាស់​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​ពិធី​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​តែងមាន​ជោគ​សិរី​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើ់រ​ជីវិត​របស់លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​ជួប​បញ្ហា​រកាំចិត្ត​បន្តិច ប៉ុន្តែ​ការងារ​តូចធំ​បើ​មានការ​សម្រុក​ក៏​តែង​ទទួលជោគជ័យ​ផង​។ ដំណើរ​ជីវិត​លោកអ្នក​តោង តែ​ចងចាំ​ថា​មានតែ​ទៅមុខ​ដូច​ទ្រនិចនាឡិកា​មិនដែល​ថយក្រោយ​ទេ​ដូចនេះ​ត្រូវធ្វើ​អ្វី​ឱ្យមាន ប្រយោជន៍​ក្នុង​ជីវិត​ទើប​ប្រពៃ​បំផុត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំ រ​កូ​ស​ច្រើន​។​

រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​ជួប​ភាព​ប្រទាំង​ប្រទើស​រហូត​ឈានដល់​ការបែកបាក់​ជាក់​ជាពុំខាន​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​បើ​លោកអ្នក​មានការ​ប្រឹង ប្រែង​ក៏ តែង​ទទួលផល​មួយចំនួន​មកវិញ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​ត្រូវគេ​ប្រឆាំង​និង​ស្តីបន្ទោស​ផង​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​អាក្រក់ៗ​ទាំងពួង​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់​ក្នុង​ចិត្ត​ច្រើនពេក​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​កើតរឿង​រាវ​ជម្លោះ​វិវាទ​៕

​ឆ្នាំរោង
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​សម្រុក​ការ ងារ​ឬ​ធ្វើ​អ្វីមួយ​ក៏​ល្អប្រសើរ​ដែរ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ​ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​អាច​សម្រុក​ការងារ​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ​ហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ពិសេស​បើ​ធ្វើ​ជំនួញ​បាន​កាក់កប​ដាច់ខាត​មិនត្រូវ​ក្អេងក្អាង​ឡើយ​បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​ណាមួយ​មកវិញ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ មួយដង​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​រាំងស្ទះ​និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​លេង​ហ៊ុន​ឬ​ចង់​បណ្តាក់ទុន​រកស៊ី​ធំដុំ​នៅថ្ងៃនេះ​គប្បី​មើលមុខ​ក្រោយពី​ព្រោះថា​ផល​មិនល្អ​ងាយ​កើត​ចំពោះមុខ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផល​ចំណូល​ជួប​ការលំបាក​ច្រើន​ឬ​អាច​និយាយបានថា​គឺ​លាភ​ប្រាក់ កាស​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ឡើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ពាក្យសម្តី​តែម្តង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​និង​រកាំចិត្ត​ចំពោះ​គ្នា​ពីព្រោះ​តែ​ការ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការ​ចម្រើន​លូតលាស់​និង​ទទួល​ផ្លែផ្កា​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​តែង​ជួប​បញ្ហា​ស្មុគស្មាញ​និង​ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដួង​រាសី​ល្អជា​មធ្យម​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​លោភលន់​បានទេ​ពីព្រោះថា​ផល​ល្អ​ក្រក់​នោះ​ក៏មាន​ច្រើន​នៅ​ចំពោះមុខ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​កើត​នូវ​ការ​ភ្លាំងភ្លាត់​ច្រើន​ហើយ​ពិសេស​មិន ងាយ​ទទួលផល​ទៀតផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួល ជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​រីកលូតលាស់​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​មិន​ផ្តល់​ដូច​ប្រាថ្នា​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពី​ការ​មាន​ជម្លោះ​វិវាទ​បើ​មានចិត្ត​ប្រកាន់យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នោះ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ឧបសគ្គ​អ្វី​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ហេតុនេះ គប្បី​ប្រយ័ត្នប្រយែង​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ល្អប្រសើរ​ជាង សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរនោះ​ឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...