ក្លឹប Arsenal កំពុងចារចាផ្ទេរកីឡាករ មីកូឡា ម៉ាតវីយ៉េនកូ (Mykola Matviyenko) ដែលគ្រូបង្វឹក មីគែល អាតេតា (Mikel Arteta) ធ្លាប់ណែនាំឲ្យក្លឹបម៉េនឆេស្ទ័រ ស៊ីធីផ្ទេរកាល លោកនៅជាជំនួយការ។
ភ្នាក់ងាររបស់ ម៉ាតវីយ៉េនកូ អះអាងថា មានការចរចាជាមួយក្លឹប Arsenal ពេញជុំវិញការលក់ខ្សែការពារកណ្តាលរបស់ក្លឹប Shakhtar Donetsk រូបនេះ។
ក្លឹប Arsenal អន្ទះសាចង់ពង្រឹងប្រព័ន្ធការពាររបស់ខ្លួន ហើយត្រូវបានភ្ជាប់ទៅនឹងកីឡាករឆ្នើមមួយចំនួនរួមទាំងកីឡាករ ដាយ៉ូត និង ជឺរ៉ូម បូថេង ផងដែរ ។
នៅពេលនេះ ម៉ាតវីយ៉េនកូ នាំមុខគេក្នុងចំណោមកីឡាករទាំងអស់។ លោក ដានចេនកូ បាននិយាយថា “ថ្មីៗនេះ សហការីរបស់ខ្ញុំនិងខ្ញុំបានទាក់ទងជាមួយតំណាងរបស់ Arsenal ហើយមានជំនួបជាបន្តបន្ទាប់”។
នេះមិនមែនជាលើកទី១ទេ ដែល ម៉ាតវីយ៉េនកូត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមក កាន់ក្របខណ្ឌព្រីមីញ៉េលីក ស្របពេលក្លឹបម៉េនឆេស្ទ័រស៊ីធីធ្លាប់ចាប់អារម្មណ៍នឹងកីឡាករវ័យ ២៣ឆ្នាំរូបនេះ៕ ប្រែសម្រួល: ពិសិដ្ឋ