ខ្សែការពារ ហ្វីលីព បេនកូវីច (Filip Benkovic) របស់ក្លឹប Leicester គឺជាគោលដៅផ្ទេររបស់ក្លឹប Bristol City ។ លោក ប្រ៊ែនឌិន រ៉ាជើ (Brendan Rodgers) គឺជាអ្នកគាំទ្រខ្សែការពារ បេនកូវីច ហើយនាំយកកីឡាកររូបនេះមកក្លឹប Celtic កាលពីខែសីហាឆ្នាំ២០១៨ ។
ប៉ុន្តែលោកបើកចិត្តអនុញ្ញាតឲ្យកីឡាករក្រូអាស៊ីវ័យ២២ឆ្នាំរូបនេះចាកចេញជាបណ្តោះ អាសន្ននៅខែនេះ ដើម្បីបន្តស្វែងរកឱកាសបង្ហាញមុខជាប្រចាំ។
ក្លឹប Leicester នឹងស្វែងរកកីឡាករមកជំនួស ដើម្បីធ្វើឲ្យប្រាកដថា ពួកគេមិនខ្វះខ្សែការពារ ហើយកំពុងសម្លឹងមើលកីឡាករ ចានីក វ៉េស្តេហ្គាដ (Jannik Vestegaard) ។
ក្លឹប Bristol City នឹងរង់ចាំការវិវឌ្ឍថ្មី ខណៈក្លឹប Leicester បន្តស្វែងរក ហើយលទ្ធផលណា មួយនោះ អាចនឹងប៉ះពាល់ដល់ការតាមប្រមាញ់កីឡាករ បេនកូវីច ដែលក្លឹប Derby ចង់បានផងដែរ។
បេនកូវីច បានផ្ទេរមកក្លឹប Celtic បន្ទាប់ពីបានបង្ហាញមុខមួយលើកនៅក្របខណ្ឌ Carabao Cup សម្រាប់ក្រុម Leicester ។ កីឡាកររូបនេះទើបនឹងបង្ហាញមុខមួយលើកក្នុងក្រុមជម្រើសដំបូង ហើយអាចនឹងចាកចេញក្នុងកិច្ចសន្យាខ្ចីជើង៕ ប្រែសម្រួល: ពិសិដ្ឋ
