​អ្នក​ស្រលាញ់​សត្វ​ម្នា​ក់បាន​ទំយើ​ថ្នាក់ថ្នម​សត្វ​ចិញ្ចឹម​របស់ខ្លួន​គួរឱ្យ​អស់សំណើច​និង​ស្ទើរ​មិន គួរឱ្យ​ជឿ​។ គាត់​បានគិត​គូរ​ទាំង​បញ្ហា​សុខភាព​និង​ការ​ថែ​សម្រស់​របស់​ពួកវា​ដែល​មនុស្ស សុំ​ខ្មាស​រួមមាន​ដូចជា​ការបិទ​ម៉ាស់​មុខ ការ​កាត់​ក្រចក ការ​ងូតទឹក​ក្នុង​ធុង​និង​សូម្បី​ម៉ាស្សា​ដោយ ថ្ម​ក្ដៅ​ទៀតផង​។
​ ​
​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​សត្វ​ចិញ្ចឹម​របស់​អ្នកស្រី អេ​ម៉ា ម៉ា​ស៊ី​ង ដេ​ល (Emma Massingdale)​។​ដែល​រួមមាន​សុនខ ឆ្មា សេះ​និង​ជ្រូក​ដែល​នៅ​យ៉ាង​ស្ងៀម​ហាក់ ជក់ចិត្ត​នឹង​ការ​ម៉ាស្សា ព្រមទាំង​ការតុបតែង​ខ្លួន​។
​ ​
សូមបញ្ជាក់ថា អ្នកស្រី អេ​ម៉ា ម៉ា​ស៊ី​ង​ដេ​ល វ័យ ៣៧ ឆ្នាំ​ដែល​មកពី​ហូល​ស៍​វ៉​ស៊ី (Holsworthy) តំបន់​ដឺ​វ៉ុ​ន​ខាងជើង (North Devon) ប្រទេស​អង់គ្លេស គឺជា​អ្នក​បង្វឹក​សេះ​អាជីព​ដ៏​ជំនាញ​៕ ប្រែ​សម្រួលៈ​ខុម​