តើអ្នកអាចធ្វើអ្វីបានខ្លះ ប្រសិនបើកូនតូចរបស់អ្នកមើលទៅអស់កម្លាំង ឬស្រកគីឡូច្រើនពេក ក្រោយពេលកើត ឬមិនទទួលបានចំណីអាហារគ្រប់គ្រាន់?
ជាទូទៅ វាជាគំនិតដ៏ល្អប្រសើរក្នុងការពិនិត្យមើលជាមួយវេជ្ជបណ្ឌិតជំនាញរបស់អ្នក ប្រសិន បើអ្នកសម្គាល់ឃើញថា ទារករបស់អ្នកមិនបៅបានល្អ ឬធ្វើឲ្យក្រណាត់កន្ទប ឬខោទឹកនោម ទារកសើមក្នុងបរិមាណតិចតួច (មានន័យថា បើបៅច្រើន មានសុខភាពភាព គេនឹងនោម ឬបត់ជើងច្រើនទៅតាមនោះ)។
យ៉ាងណាមិញប្រសិនបើអ្នកព្រួយបារម្ភអំពីទម្ងន់របស់កូនអ្នកក្នុងកំឡុងពេលប៉ុន្មានសប្តាហ៍ ដំបូងបន្ទាប់ពីកំណើត សូមនិយាយជាមួយគ្រូពេទ្យរបស់កូនអ្នកអំពី ៖
– ការនាំយកទារកទៅជួបពេទ្យ និងថ្លឹងគីឡូឲ្យបានទៀងទាត់ដើម្បីតាមដានទម្ងន់
– ដំបូន្មានជាក់លាក់អំពីការឲ្យកូនរបស់អ្នកបៅ
– ករណីបែបណា ដែលត្រូវព្រួយបារម្ភ ហើយប្រញាប់ទៅមន្ទីរពេទ្យវិញ។
ព្រមជាមួយគ្នានេះផងដែរ អ្នកគួរតែសម្រាក និងទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់ ដើម្បីបំប៉នកម្លាំងខ្លួនឯង និងបង្កើនសារធាតុចិញ្ចឹមសំបូរបែប ដើម្បីឲ្យកូនរបស់អ្នកបៅស្រូប យកសារធាតុទាំងនោះពីក្នុងរាងកាយរបស់អ្នក៕ ដោយៈ health.com.kh
