ដោយ:វិបុល/ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅវេលាម៉ោង៩ និង ៣០ នាទី ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ នឹងរៀបចំសន្និសីទ សារព័ត៌មាន មួយស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ ្យល់នៅកម្ពុជា» នៅជាន់ផ្ទាល់ដី សាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី។
សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញជូនដល់សាធារណជន ឲ្យបានដឹង និងយល់ច្បាស់អំពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះផងដែរ សន្និសីទសារព័ត៌មានក៏មានបំណងបញ្ជាក់ជូន សាធារណជន ឲ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នជូនដល់ ប្រជាពលរដ្ឋ៕B/Ha