ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ឲ្យដឹងនៅថ្ងៃទី២៧ខែមករាថា ៖ នៅព្រឹកនេះលោក និងក្រុមការងារ ត្រូវចែកម៉ាស(របាំងមុខ)ចំនួន១លាន ដៅយប្រើរយៈពេល១ខែ ចាប់ពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០ តទៅ ។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិតកែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខត្ត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតជាដើម ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន បន្តថា បំណងនៃការចែកម៉ាស១លានម៉ាស ជូនមន្ត្រីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ អន្តរជាតិ ពលរដ្ឋនេះជារួមចំណែកក្នុងយុទ្ធនាការវិធីបង្ការការពារចម្លងមេរោគថ្មីកូរ៉ូណាវីរុសនិងជំងឺឆ្លង ខណៈវីរុសនេះបានឆ្លងនិងរីករាលដាលដល់កម្រឹតធ្ងន់ធ្ងរនៅក្រុងនិងកន្លែងខ្លះនៃប្រទេសចិន៕ ល