Home ព័ត៌មានអន្តរជាតិ រ៉ុក្កែត៣គ្រា...

រ៉ុក្កែត៣គ្រាប់បាញ់ចូលស្ថានទូតអាម៉េរិកនៅអ៊ីរ៉ាក់

រ៉ុក្កែត ៣ គ្រាប់បានបាញ់ចូលស្ថានទូតអាម៉េរិកនៅរដ្ឋធានីអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ ទី២៦មករា ក្នុងការវាយប្រហារដោយផ្ទាល់ជាលើកដំបូង ក្រោយប៊ិះផ្ទុះសង្គ្រាម គ្រោះថ្នាក់ជាច្រើនខែ ខណៈដែលក្រុមបាតុកររាប់ពាន់នាក់បានបន្តប្រឆាំង រដ្ឋាភិបាលនៅពាសពេញប្រទេស។

ការវាយប្រហារនេះបានកត់សម្គាល់នូវការកើនឡើងដ៏គ្រោះថ្នាក់នៅក្នុងការវាយប្រហាររ៉ុក្កែតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលតម្រង់គោលដៅទៅលើ ស្ថានទូតឬមូលដ្ឋានយោធាអ៊ីរ៉ាក់ ដែលតាំងទ័ពអាម៉េរិក។

គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ប៉ុន្តែ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសម្តងហើយម្តងទៀតចំពោះក្រុមយោធាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់។

ប្រភពសន្តិសុខបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី២៦មករាថា គ្រាប់រ៉ុក្កែតមួយគ្រាប់បានវាយប្រហារអាហារដ្ឋាន របស់ស្ថានទូតនៅម៉ោងបាយល្ងាច ខណៈពីរគ្រាប់ផ្សេងទៀតបានធ្លាក់នៅ ក្បែរៗនោះ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ាក់ម្នាក់បានប្រាប់ AFP ថា យ៉ាងហោចណាស់មានមនុស្សម្នាក់រង របួស ប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថាតើម្នាក់នោះរងរបួសធ្ងន់ធ្ងរឬស្រាល និងថាតើជននោះជាជនជាតិអាម៉េរិកាំង ឬជាបុគ្គលិកអ៊ីរ៉ាក់ ដែលកំពុងបំពេញ បេសកកម្ម។

ស្ថានទូតអាម៉េរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ក្រសួងការបរទេសអាម៉េរិកបានអំពាវនាវដល់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារទីតាំងស្ថានទូតរបស់អាម៉េរិក។

ការវាយប្រហារបានកើតឡើងឆាប់ជាងរាល់ដង ដោយអ្នកយកព័ត៌មាន AFP បានស្តាប់ឮសំឡេងផ្ទុះនៅច្រាំងទន្លេធីគ្រីសនៅម៉ោង ៧ និង ៣០ នាទីល្ងាច។

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក អាប់ឌែល អាបែល ម៉ាឌី និង ប្រធានសភាលោក ម៉ូហាម៉េត ហាល់ប៊ូស៊ី ទាំងពីរនាក់បានថ្កោលទោសចំពោះឧបទ្ទវហេតុនេះ ដោយនិយាយថា វាប្រថុយអូសទាញទឹកដីកំណើតរបស់ពួកគេធ្លាក់ទៅ ក្នុងសង្គ្រាម។

អ៊ីរ៉ាក់ត្រូវបានអូសទម្លាក់រួចទៅហើយទៅក្នុងការព្រួយបារម្ភអំពីការសងសឹក ទៅវិញ ទៅមករវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់កាលពីខែមុន។

ការវាយប្រហារស្រដៀងគ្នានេះទៅលើមូលដ្ឋានអ៊ីរ៉ាក់នៅភាគខាងជើងបានសម្លាប់អ្នកម៉ៅការអាមេរិកម្នាក់ ហើយសហរដ្ឋអាម៉េរិកបានសងសឹកដោយវាយប្រហារ ទៅលើក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ ឈ្មោះថា កាតាអេបហេសប៊ូឡា (Kataeb Hezbollah)។

មិនដល់មួយសប្តាហ៍ក្រោយមក ការវាយប្រហារដោយដ្រូនរបស់អាម៉េរិកបាន សម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសសេម សូឡីម៉ានី នៅខាងក្រៅអាកាសយានដ្ឋាន បាកដាដ ដោយជំរុញឱ្យអ៊ីរ៉ង់បាញ់មីស៊ីលឆ្លងទ្វីបដាក់មូលដ្ឋានអ៊ីរ៉ាក់ដែល តាំងកងទ័ពអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស/Ha

ស្ថានទូតអាម៉េរិកនៅបាកដាដរងការបាញ់រ៉ុក្កែត៣គ្រាប់កាលពីថ្ងៃអាទិត្យ
ស្ថានទូតអាម៉េរិកនៅបាកដាដរងការបាញ់រ៉ុក្កែត៣គ្រាប់កាលពីថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...