ក្រុមមន្ត្រីការពារជនស៊ីវិលក្នុងតំបន់បាននិយាយថា ចំនួនមនុស្សរងរបួសមានចំនួន១២ នាក់ ខណៈមនុស្ស១៩នាក់ នៅបាត់ខ្លួននៅឡើយនៅពេលមានព្យុះភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ខ្លាំងនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល កាលពីដើមសប្តាហ៍មុននេះ។
ក្រុមមន្ត្រីបាននិយាយថា កាលពីថ្ងៃអាទិត្យមនុស្សចំនួន៤៤ នាក់ត្រូវបានប្រកាសថាបានស្លាប់នៅរដ្ឋ មីណាស ហ្គេរៀស ហើយស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងទីក្រុងចំនួន៩៩ នៅទូទាំងរដ្ឋនេះ។
ក្រុមមន្ត្រីការពារជនស៊ីវិល បាននិយាយថា សាកសព៩នាក់ផ្សេងទៀត ត្រូវបានរកឃើញនៅរដ្ឋអេស្ពីរីតូ សាន់តូដែលជារដ្ឋជិតខាងនេះ ។

អ្នកស្លាប់ទាំងនេះ ដោយសារផ្ទះបាក់និងរលំបាក់ដីសង្កត់លើដោយសារខ្យល់និងភ្លៀងខ្លាំងដែលបង្កជាទឹកជំនន់។ មនុស្សប្រហែល១៧.០០០នាក់បានបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេដើម្បីទៅរកកន្លែងសុវត្ថិភាព៕ប្រែសម្រួល៖សុខា/sn/Ha