Home កម្សាន្ត វីរបុរសបាល់បោ...

វីរបុរសបាល់បោះ NBA លោកកូបេ ប្រាយអែន និងកូនស្រី ស្ថិតក្នុងចំណោមអ្នកស្លាប់៩នាក់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅកាលីហ្វ័រញ៉ា

ក្រុមមន្ត្រីនៅទីក្រុងឡូសអ៊ែនជេឡេសបានបញ្ជាក់ថា តារាបាល់បោះចូលនិវត្តន៍ លោកកូបេ ប្រាយអែន និងកូនស្រីអាយុ១៣ឆ្នាំរបស់គាត់ឈ្មោះ ជីអានណា ស្ថិតក្នុងចំណោមអ្នកស្លាប់ ៩ នាក់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រក្នុងទីក្រុងកាឡាបាស ស្ថិតនៅភាគពាយព្យទីក្រុងឡូសអ៊ែនជេឡេស ៦៥ គីឡូម៉ែត្រ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ មករា។

ប៉ូលិសក្រុងឡូសអ៊ែនជេឡេសបាននិយាយលើ Twitter ថា លោកប្រាយអែនអាយុ ៤១ ឆ្នាំ និង កូនស្រីរបស់គាត់ក្នុងចំណោមអ្នកដំណើរ ដែលធ្វើដំណើរលើឧទ្ធម្ភាគចក្រ និង រួមទាំងអ្នកបើកបរម្នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ទាំងអស់ ដោយគ្មានអ្នកនៅរស់ទេ។

តម្រួតក្រុងឡូសអ៊ែនជេឡេស លោក អាឡិច វីលឡានូវ៉ា និយាយថា “គ្មានអ្នកនៅរស់ទេ…មានមនុស្ស៩នាក់ជិះលើឧទ្ធម្ភាគចក្រ គឺអ្នកបើកបរនិងអ្នកដំណើរ៨នាក់”។ ការស៊ើបអង្កេតកំពុងធ្វើឡើង។

ក្របខ័ណ្ឌបាល់បោះ NBA ក្រោយមកបានចេញលិខិតបញ្ជាក់មរណភាពរបស់ប្រាយអ៊ែន និង កូនស្រី ជីអានណា របស់គាត់ ទៅកាន់ក្រុមបាល់បោះទាំងអស់ និងបុគ្គលិកក្របខ័ណ្ឌកាលពីរសៀលថ្ងៃអាទិត្យ។ នេះយោងតាមមនុស្ស២នាក់ដែលដឹងអំពីឯកសារនោះប្រាប់ទៅកាសែតញូវយ៉កថែមស៍។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក លោកប្រាយអ៊ែន និង ជីអានណា បានកំពុងហោះទៅចូលរួមការប្រកួតមួយ ដែលកូនស្រីរបស់គាត់រំពឹងចូលលេង ក្នុងពេលឧទ្ធម្ភាគចក្ររបស់ពួកគេធ្លាក់៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...