Home ព័ត៌មានជាតិ សន្តិសុខ គ្រោះថ្នាក់​ច...

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​គិត​រយៈពេល​បី​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ចិន មាន​មនុស្ស​ស្លាប់​៣៥ របួស​៥១​នាក់​ក្នុង​៤៨​លើក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស គិត​រយៈពេល​បី​ថ្ងៃ​ត្រឹម​ថ្ងៃទី​២៤-២៥-២៦ ខែមករា ឆ្នាំ​២០២០ នៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម មាន​មនុស្ស​ស្លាប់ និង​របួស​៨៦​នាក់ ដែល​ស្លាប់​៣៥ របួស​៥១​នាក់ ក្នុង​៤៨​លើក​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៤ មករា​(​ថ្ងៃ​សែន​ចូលឆ្នាំ​) យ៉ាងហោចណាស់​មាន​មនុស្ស​១២​នាក់​(​ស្រី​០​នាក់​) បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២០​នេះ និង​បាន​បង្ក​ឲ្យ​មាន​មនុស្ស​របួសស្រាល​ចំនួន ២២​នាក់ និង​ធ្ងន់​ចំនួន​១៤​នាក់ នេះ​បើតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៤ ខែមករា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន​១៣​លើក ។​

​ថ្ងៃទី​២៥​មករា (​ថ្ងៃ​ចូលឆ្នាំ​ចិន​)​មាន​មនុស្ស​១៤​នាក់ (​ស្រី​២​នាក់​) បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០​នេះ និង​បាន​បង្ក​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​-​ស្រាល​២២​នាក់ (​ស្រី​១២​នាក់​) នេះ​បើតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៥ ខែមករា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន​២២​លើក មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៣៦​នាក់​។​

​ថ្ងៃ​ចូលឆ្នាំ​ចិន​ថ្ងៃទី​២ គ្រោះថ្នាក់ ចរាចរណ៍ នៅ ថ្ងៃ ទី ២៦ ខែមករា ឆ្នាំ ២០២០ នេះ បណ្តាល ឲ្យ មនុស្ស ស្លាប់ ៩ ( ស្រី ២ នាក់ ) និង បង្ក ឲ្យ មាន របួសធ្ងន់ ១០​នាក់ (​ស្រី ២​នាក់​)- ស្រាល ២ នាក់ ( ស្រី ០​នាក់ ) ។

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូក ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ២៦ ខែមករា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៣ លើក ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២១​នាក់ ។​

​សូមជម្រាបថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។ រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធ បត់​មិន ប្រកាន់​ស្តាំ​ជាដើម ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular