ដោយ: វណ្ណៈ / ព្រះសីហនុ: បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ធ្ងរបំផុត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ។ ករណីនេះ កើតឡើងនៅលើផ្លូវជាតិលេខ (វាលរេញ-កំពត) ចំណុចវាលល្អោង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៧កន្លះយប់ថ្ងៃទី២៦ខែមករាឆ្នាំ២០២០នេះ។

មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បើយោងតាមអត្តសញ្ញាណប័ណ្ណមួយសន្លឹកនៅជាប់ខ្លួនជនរងគ្រោះម្នាក់ មានឈ្មោះ សាន ម៉ាប់ ភេទប្រុស ឆ្នាំកំណើត១៩៧១ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកល្អក់ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
វត្ថុតាងម៉ូតូពីរគ្រឿង ត្រូវបានប្រមូលយកមករក្សាទុក្ខនៅប៉ុស្តិ៍នគរបាលមូលដ្ឋានដើម្បីបនកតរនិតិវិធីតាមច្បាប់៕ ល