Home ព័ត៌មានអន្តរជាតិ ថៃ​ត្រៀម​C130...

ថៃ​ត្រៀម​C130​ចំនួន​៤​គ្រឿង​ដើម្បី​ដឹក​ជនជាតិ​ខ្លួន​ចេញពី​ក្រុង​វូ​ហាន​

​យន្តហោះ​C130​ដល់​ទៅ​៤​គ្រឿង​អមដោយ​ក្រុម​វេជ្ជសាស្ត្រ បាន​ស្ថិតក្នុង​ស្ថានភាព​ត្រៀម​ខ្លួន​ដើម្បី​ជម្លៀស​ជនជាតិ​ថៃ​ចេញពី​ទីក្រុង​វូ​ហាន នៅពេល​ការឆ្លង​រាល​​ដាល​នៃ​កូរ៉ូណា​វីរុស​នៅ​ចិន​កាន់តែ​អាក្រក់​។​

​មេ​ទ័ពអាកាស លោក​ម៉ា​ណាត វង់​វ៉ាត បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មករា​ថា យន្តហោះ​និង​ក្រុម​វេជ្ជសាស្ត្រ​បាន​ត្រៀម​ខ្លួន​ចេញដំណើរ​ទៅ​កាន់​ទីក្រុង​វូ​ហាន​​ភ្លាម​នៅ​ពេល​មាន​បញ្ជា​ពី​រដ្ឋាភិបាល​។​

​ចំណែក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​ស៊ូ​វ៉ុន បាន​និយាយថា ​រដ្ឋាភិបាល​កំពុង​ពិចារណា​អំពី​ផែនការ​ជួយ​ពលរដ្ឋ​ថៃ​នៅ​វូ​ហាន​។​

​យោង​តាម​ក្រសួង​ការបរទេស​ថៃ សរុប​មាន​ជនជាតិ​ថៃ​៦៤​នាក់ (​សិស្ស​៥៤ និង​អ្នក​ម៉ាស្សា​១០)​នៅក្នុង​ទីក្រុង​នេះ​។​

​ការជម្លៀស​ពលរដ្ឋ​ថៃ​នេះ​ត្រូវបាន​លើកឡើង​បន្ទាប់​ពី​អាម៉េរិក បារាំង​និង​ជប៉ុន​កំពុង​រៀបចំ​យន្តហោះ​ទៅ​ដឹក​ពលរដ្ឋ​របស់​គេ​ចេញពី​ទីក្រុង​វូ​ហាន​ផងដែរ​។​

​នៅ​ថ្ងៃ​ចន្ទ​ទី​២៧​មករា ក្រសួង​ការបរទេស​ថៃ​ត្រូវ​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យមើល​ផែនការ​យថាហេតុ​មួយ​សម្រាប់​ពលរដ្ឋ​ថៃ​នៅ​ចិន ហើយ​វិធានការ​មួយ​អាច​ជា​​ការជម្លៀស​ជនជាតិ​ថៃ​ចេញពី​ទីក្រុង​វូ​ហាន​។​បើសិនជា​អង្គប្រជុំ​សម្រេច​ថា​ស្ថានការណ៍​សុខភាព​នៅ​វូ​ហាន​ធ្ងន់ធ្ងរ​នោះ ​រដ្ឋាភិបាល​នឹង​បញ្ជា​ទៅ​កងទ័ពអាកាស​ឲ្យ​​បញ្ចេញ​យន្តហោះ​ទៅ​ចិន​ភ្លាម​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ​បាន​អះអាងថា ករណី​ឆ្លង​កូរ៉ូណា​វីរុស​នៅ​ថៃ​ដែល​មាន​ការបញ្ជាក់បាន​កើន​ដល់​៨​នាក់ ហើយ​មនុស្ស​៨៤​នាក់​ទៀត​​ត្រូវបាន​ដាក់​ក្រោម​ការតាមដាន តែ​៤៥​នាក់​បាន​រួចផុត​ការត្រួតពិនិត្យ ​ហើយ​ចាកចេញ​ពី​មន្ទីរពេទ្ យ​តែ​៣៩​នាក់​ទៀត​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​នៅឡើយ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...