ដោយ: មុនីរ័ត្ន/ភ្នំពេញៈ*មិនទាន់មានករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)នៅកម្ពុជា
នៅឡើយ។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌នៅថ្ងៃអាទិត្យទី២៦ខែខែមករាឆ្នាំ២០២០នេះថាគិតត្រឹមម៉ោង១១ព្រឹកមិនទាន់មានករណីជំងឺរលាកសួតដោយវីរុសក្ខណាថ្មី(2o19Covដែលត្រូវបានរកឃើញនៅកម្ពុជានៅឡើយទេ។ក្រសួងសូមច្រានចោលនូវរាល់ព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកបុកនិងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញនានាកន្លងមកដែលបានប្រឌិតនិងផ្សាយព័ត៌មានមិនពិតថាមានករណ៏ជំងឺនេះបានរកឃើញនៅកម្ពុជា។
ក្រសួងស្នើសុំឱ្យម្ចាស់អាក់ខោនឈ្មោះKahnaLengម្ចាស់អាក់ខោនឈ្មោះPhaSocheatនិងម្ចាស់អាក់ខោនទាំងអស់ដែលបានបន្តផ្សាយឬបញ្ជូនព័ត៌មានមិនពិតនេះបញ្ឈប់និងលុបចោលនូវការផ្សាយព័ត៌មានប្រឌិតមិនពិតរបស់ដែលបង្កើតឱ្យមានការសង្ស័យមកលើក្រសួងសុខាភិបាលថាក្រសួងបានលាក់នូវព័ត៌មានស្តីពីករណីជំងឺនេះនៅកម្ពុជា។
នេះជាទង្វើដែលមិនអាចអត់ឱនបាននិងជាទង្វើប្រាសចាកសីលធ៌មនិងសច្ចៈភាពដែលបង្កឲ្យប្រជាជនបាត់បង់ជំនឿលើវិធានការនិងការខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការទប់ស្កាត់ការចម្លងជំងឺរលាកសួតប្រភេទវីរុសថ្មីនេះ ដែលក្រសួងកំពុងតែបំពេញភារកិច្ចយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺនេះផងដែរ។
ក្រសួងនឹងចាត់វិធានការយ៉ាងតឹងរឹងជាទីបំផុតតាមផ្លូវច្បាប់ជាធរមានប្រសិនបើម្ចាស់អាក់ខោនខាងលើនៅតែបន្តផ្សាយឬផ្សាយបន្តនូវព័ត៌មានមិនពិតនេះ។ក្រសួងសុខាភិបាលសូមធ្វើបច្ចុប្បន្នភាពករណីជំងឺរលាកសួតប្រភេទវីរុសថ្មីនេះនិងច្រើនរំលឹកពីវិធានការការពារការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសង្ខេបដូចតទៅ៖