ក្រសួងការបរទេសនឹងរៀបចំសន្និ បាតប្រចាំឆ្នាំ២០២០ ពីថ្ងៃទី៣០-៣១ ខែមករា

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំ “សន្និបាតប្រចាំឆ្នាំ២០២០” របស់ខ្លួន ដែលនឹង ប្រព្រឹត្ត ទៅពី ថ្ងៃ ទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បី ពិនិត្យ ឡើងវិញ ពី សកម្មភាព និងការប្រឈម នានានៅក្នុងឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅ ការ ទូត និងការងារ សម្រាប់ ឆ្នាំ២០២០។ នេះបើ​យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា នៅថ្ងៃទី៣១ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតនេះនៅវិមានសន្តិភាព ដើម្បីផ្តល់ អនុសាសន៍ និងការណែនាំដ៏មានតម្លៃសម្រាប់អ្នកការទូតកម្ពុជា ក្នុងការអនុវត្ត បេសកកម្ម ការទូត។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញ ប្រកាស ជាផ្លូវការ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅកម្ពុជា ហើយអង្គទូតបរទេសប្រចាំកម្ពុជា ក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះផងដែរ។

សន្និបាតប្រចាំឆ្នាំ២០២០ នឹងផ្តល់កាលានុវត្តភាពផងដែរសម្រាប់អ្នកការទូតកម្ពុជា អាចពង្រីក ចំណេះដឹងប្រតិបត្តិ និងកំរិតវិភាគកាន់តែទូលំទូលាយ លើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹង (១) «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» (២) «ស្ថានភាពវិនិយោគបរទេសនៅកម្ពុជា» និង(៣) «យុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា» ដើម្បីពង្រឹងការទូតសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព នៅលើ ឆាក អន្តរជាតិ។

សន្និបាតនេះ នឹងមាន ការ ចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ឯក អគ្គ រាជ ទូត /តំណាង អចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុលកិត្តិយស និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ធ្វ...

​ដោយ​: រ៉ា​មន / ភ្នំពេញ​:...

នាយករដ្ឋមន្ត្រី​ក្រូ​អាស៊...

​ប្រែ​សម្រួលៈ​វាសនា​/​បែ​...