ដោយ:អង្គរតូច/សៀមរាប៖ស្ត្រីជាជនបរទេសម្នាក់បានដេកស្លាប់ក្នុងបន្ទប់ប៊ូទិកមួយឈ្មោះប៉ាវីយុងដូរីយ៉ងករណីនេះជំនាញអះអាងថា សំពាធឈាមឡើងខ្ពស់បណ្តាលឱ្យគាំងបេះដូង។សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២០នៅចំណុចបន្ទប់លេខ១០៦ ប៊ូទិក ប៉ាវីយ៉ុង ដូរីយ៉ង់ ស្ថិតនៅភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនរងគ្រោះឈ្មោះWYMYSLOWSKIANNEMARIEភេទស្រីកើតថ្ងៃទី២៥ខែកក្កដាឆ្នាំ១៩៥៣ជនជាតិបារាំងកាន់លិខិតឆ្លងដែនលេខ១១CF២១៥៤៧ជាភ្ញៀវទេសចរណ៍។ជនរងគ្រោះចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៨មករា២០២០តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ចូលមកស្នាក់នៅប៊ូទិកកើតហេតុខាងលើ កាលពីថ្ងៃទី ២៣ មករា ២០២០។
ប្រភពបន្តថាផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិតអ៊ិតឆបឆរ័ត្នគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់បណ្តាលឱ្យគាំងបេះដូង។សាកសពបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត៕S/

