ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ៖ក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែមករាឆ្នាំ២០២០តំបន់ទេសចរណ៍៩កន្លែងនៃខេត្តកំពង់ស្ពឺទទួលបានភ្ញៀវជាតិនិងអន្តរជាតិប្រមាណ៦៤៦៩០នាក់មកលំហែកម្សាន្ត។
លោកសៅសារ៉នប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថានៅក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមរយៈពេល៣ថ្ងៃសម្រាប់តំបន់ទេសចរណ៍ទាំង៩កន្លែងទទួលបានភ្ញៀវជាតិនិងអន្តរជាតិសរុបចំនួន៦.៤៦៩០នាក់មកពីតាមបណ្តាខេត្តរាជធានី។

តំបន់កម្សាន្តទាំង៩កន្លែងដែលទទួលបានភ្លៀវមកកម្សានច្រើនជាងគេរយៈពេល៣ថ្ងៃនេះរួមមាន១,តំបន់កម្សាន្តគីរីរម្យ២,តំបន់កម្សាន្តទឹកធ្លាក់ចំបក៣,តំបន់កម្សាន្តទឹកធ្លាកភ្នំជ្រាវ៤,សួនច្បារសម្តេចសង្ឃជួនណាតមុខសាលាខេត្ត៥,ផ្សារាត្រី៦,មណ្ឌលកម្សាន្តអំពែភ្នំ៧,ទំនប់បង្ហាទឹកតាអ៊ួន៨,ទេទឹកពុះ៩,រូងភ្នំចាស់។

លោកបានបន្តថាសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកម្សាន្តក្នុងតំបន់ទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤ដល់២៦ខែមករាឆ្នាំ២០២០។ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានការកើនឡើង៦,៤ភាគរយភ្ញៀវអន្តរជាតិមានចំនួន៧៩០នាក់កើនឡើង៤១ភាគរយបើធៀបទៅឆ្នាំ២០១៩ក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមរយៈពេល៣ថ្ងៃដូចគ្នាមានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុប៦១.៥៧០ស្មើនិង៦ភាគរយ។

លោកបានបន្ថែមថាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលមកកម្សាន្តនិងលំហែភាគច្រើនមកពីខេត្តនិងក្រុងរួមមានខេត្តតាកែវ,កណ្តាល,កោះកុង,កំពង់ចាម,ព្រៃវែង,ស្វាយរៀង,កំពង់ធំ,កំពង់ឆ្នាំង,កំពត,ព្រះសីហនុ,រាជធានីភ្នំពេញ។ភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តក្នុងខេត្តកំពង់ស្ពឺដោយសារតែម្ហូបអាហាលក់ដូរបើទោះបីជាមានកម្មវិធីបុណ្យទានផ្សេងៗក៏មិនឡើងថ្លៃដែរ៕S/
