រថយន្តហាយប្រ៊ីត បុកម៉ូតូស្លាប់ម្នាក់​ និងរបួសធ្ងន់ស្រាល៥នាក់ទាំងព្រ​​លឹម​ស្រាង

ដោយ:សម្បត្តិ/ភ្នំពេញ ៖ រថយន្តម៉ាកហាយប្រ៊ីតមួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុល បុកម៉ូតូចំនួន២គ្រឿងដែលចតនៅចិញ្ចេីមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល៥នាក់ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ខាងលិចជាប់ស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហេីយរថយន្តបង្កបេីកគេចខ្លួនបាត់បន្សល់ទុកស្លាកលេខនៅកន្លែង កេីត ហេតុ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ សុន ស៊ីថាន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូ២គ្រឿងមានគ្នា៦នាក់ កំពុងឈប់ចាំគ្នានៅលើចិញ្ចើមផ្លូវ ពីកើតទៅលិច ស្រាប់តែរថយន្តបង្កម៉ាកហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-1001 បើកល្បឿនលឿនពីកើតទៅលិច បុករះពេញទំហឹង ផ្លោង​ខ្ទាតម៉ូតូទាំង២គ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់ទៀត។ រីឯរថយន្តដាច់របូតកាងមុខ ធ្លាក់ទាំងស្លាកលេខ តែរថយន្តបើកគេចបាត់។

ក្រោយកេីតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងក្រុមគ្រួសារ មក​ទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត។ ចំណែកម៉ូតូនិងស្លាកលេខរថយន្តបង្កត្រូវបានសមត្ថកិច្ចយករក្សាទុក រង់ចាំស្រាវជ្រាវតាមចាប់រថយន្តបង្កយក​មក​ដោះស្រាយតាមច្បាប់៕B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្មករ​រ៉ែ​ចិន​១៨​នាក់​ស្...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េ...

ក្មេងប្រុស​ម្នាក់ ធ្លាក់ច...

​ដោយៈ សុខុម​/​ស្ទឹងត្រែងៈ...

លោក ហ៊ុន ម៉ា​នី ផ្តល់​សម្...

ដោយៈ ភ្នំ​ខៀវ​/​ប៉ៃលិនៈ ល...

បិទ​ហាង​ខារ៉ាអូខេ ១១កន្លែ...

ដោយៈ វណ្ណៈ​/​ព្រះសីហនុៈ ន...