នាយករដ្ឋមន្ត្រីចិនលោកលី ឃឹឈាំង កាលពីថ្ងៃចន្ទទី២៧មករាបានធ្វើដំណើរទៅកាន់ទីក្រុងវូហាននៃខេត្តហ៊ូបេភាគកណ្តាល ដើម្បីពិនិត្យមើលនិងដឹកនាំបញ្ជាការងារទប់ស្កាត់និងគ្រប់គ្រងការផ្ទុះកូរ៉ូណាវីរុស ដែលកំពុងចម្លងទៅកាន់ផ្នែកផ្សេងៗនៃប្រទេសចិននិងពិភពលោកយ៉ាងលឿន។
លោកក៏បានទៅសួរសុខទុក្ខអ្នកជម្ងឺ និងបុគ្គលិកពេទ្យដោយមិនមានការភ័យខ្លាចឡើយ។
លោកបានអំពាវនាវអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ផ្តល់អាទិភាពលើសុវត្ថិភាពនិងសុខភាពរបស់ប្រជាជនហើយអំពាវនាវអោយមានការអនុវត្តវិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់។
ចិននឹងបន្តការឈប់សម្រាកបុណ្យចូលឆ្នាំដែលត្រូវចប់នៅត្រឹមថ្ងៃ៣១មករា ក្នុងបំណងទប់ស្កាត់កុំអោយកូរ៉ូណាវីរុសនេះឆ្លងរាលដាលកាន់តែខ្លាំង។សាលារៀនក៏នឹងពន្យារពេលចូលរៀនផងដែរ នៅពេលតំបន់កំរិតខេត្តចំនួនយ៉ាងតិច៣០បានរាយការណ៍អំពីការរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុសនេះ។
កិច្ចប្រជុំរបស់ក្រុមមេដឹកនាំបក្សកុំម្មុយនីស្តចិនកាលពីថ្ងៃសៅរ៍ក៏បានទាមទារអោយមានកិច្ចខិតខំពេញទំហឹងក្នុងការព្យាបាលអ្នកឆ្លងវីរុស ពន្លឿនការបង្កើនចំនួនបុគ្គលិកវេជ្ជសាស្ត្រនិងមន្ត្រីសម្របសម្រួលស៊ីវិល និងប្រភពធនធានពេទ្យយោធា៕ប្រែសម្រួល៖វាសនា
នាយករដ្ឋមន្ត្រី ចិន លី ឃឹឈាំង ចុះទៅក្រុងវូហានដើម្បីជំរុញប្រតិបត្តិការទប់ស្កាត់វីរុស