ក្រុមគ្រួសារជនរងគ្រោះថាធ្លាក់ពី​ជាលើអគារកម្ពស់៣ជាន់ ស្លាប់ គឺ​ករណីឃាតកម្ម ខណៈដែលសមត្ថ​​កិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់​យក​​មកសាកសួរ

ដោយៈចាន់តូ/ភ្នំពេញ ៖ មេការសំណង់ម្នាក់ធ្លាក់ពី លើអគារកម្ពស់៣ជាន់បាក់កស្លាប់ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅ តាមបណ្ដោយផ្លូវជាតិលេខ៣ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដោយសង្ស័យករណី ឃាតកម្ម ( ព្រួតគ្នាវាយទម្លាក់ពីលើអគារកម្ពស់៣ជាន់) ។

សូមជម្រាបថា នៅថ្ងៃកើតហេតុសមត្ថ កិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងជំនាញកោសល្យវិច្ឆ័យការ រិយាល័យស្នងការរាជធានីភ្នំពេញ ដល់មកន្លែងកើតហេតុ ដើម្បីពិនិត្យលើសាក សព ពេលជំនាញកោសល្យវិច្ឆ័យការ រិយាល័យស្នងការរាជធានីភ្នំពេញ ចុះទៅដល់រៀបចំពិនិត្យ ស្រាប់តែមួយសន្ទុះក្រោយមក ក៏នាំគ្នាត្រឡប់ទៅវិញតាមបញ្ជារបស់ថ្នាក់លើរួចប្រគល់ឲ្យកោសល្យវិច្ឆ័យខណ្ឌអ្នក ពិនិត្យវិញ។ ក្រោយពីកោស​ល្យ​វិច្ឆ័យ រួចសមត្ថកិច្ចបានសន្និដ្ឋានថា សាកសពជនរងគ្រោះពិតជាធ្លាក់ពីលើអាគារស្លាប់ ពិតប្រាកដមែន ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយសារក្រុមគ្រួសារជនរងគ្រោះមិនបានប្ដឹងផ្ដល់នោះទេ។

បន្ទាប់ពីធ្វើបុណ្យចប់សព្វគ្រប់នៅថ្ងៃទី ២៥ ខែឆ្នាំដដែលជនសង្ស័យបានខលទៅឈ្មោះ អ៊ុ ប៉ូណា អាយុ៣៥ឆ្នាំ មុខរបរ មេការ សំណងដូចគ្នាថា ជនរងគ្រោះឈ្មោះ ស៊ូ រ៉ាវេត អាយុ៣២ ឆ្នាំមុខរបរ ជាមេ ការសំណង់ មិនមែនស្លាប់ដោយខ្លួនឯង នោះទេ គឺស្លាប់ដោយសារតែមនុស្ស៣ នាក់ វាយនិងដំបងដែកហើយមិនទាន់ស្លាប់ ក៏រុញទម្លាក់ពីលើអគារកម្ពស់ ៣ជាន់ឲ្យបាក់កស្លាប់ភ្លាមៗ។

លុះដល់ព្រឹកថ្ងៃទី២៦ខែមករា ឆ្នាំ២០២០ ដោយក្រុមគ្រួសារមានការសង្ស័យក៏បានទៅដាក់ពាក់បណ្ដឹងនៅនគរបាលប៉ុស្ដិ៍ក្រាំងពង្រ ក្រោយពីទទួលបានពាក្យបណ្ដឹង នគរបាលប៉ុស្ដិ៍ សហការជាមួយនគរបាលខណ្ឌ ក៏បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យមកធ្វើការសាកសួរនៅអធិការខណ្ឌដង្កោតែម្ដង។

ក្រុមគ្រួសាររបស់ជនរងគ្រោះស្នើសុំដល់សមត្ថកិច្ចមេត្ដាជួយបើកការស្រាវ ជ្រាវឲ្យម៉ត់ចត់ ដើម្បីរកយុត្ដិធម៌ជូនពួកគាត់ផង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...