ស្ថានភាពខ្យល់នៅកម្ពុជា ពុំទាន់​បង្កផលប៉ះពាល់ដល់សុខភាពពល​​រដ្ឋនោះទេ

ដោយ:វិបុល/ភ្នំពេញ ៖ អ្នកជំនាញមកពីក្រសួងបរិស្ថានបានអះអាងថា ស្ថានភាពខ្យល់នៅកម្ពុជា ពុំទាន់បង្កផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋនៅឡើយនោះទេ។ តែទោះជាយ៉ាងនេះក្ដី ក្រសួងនៅតែមានវិធានការយ៉ាងតឹងរ៉ឹង ក៏ដូចជាធ្វើការអង្កេតតាមដាន និងផ្សព្វផ្សាយ ពីស្ថានភាពគុណភាពខ្យល់ជាប្រចាំ។

តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋា​ភិ​បាល នៅបរិវេណទីស្ដីការគណៈរដ្ឋមន្រ្ដីនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ លោក ហេង ណារ៉េត អគ្គនាយកអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានលើកឡើងថា មួយរយៈចុងក្រោយនេះ គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានការកើនឡើងភាគល្អិតក្នុងខ្យល់ ដែលនាំឱ្យមានការព្រួយបារម្ភ ប៉ុន្តែយ៉ាងណាស្ថានភាពនេះ ពុំទាន់ដល់កម្រិតដែលនាំឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋនៅឡើយនោះទេ។

លោក ហេង ណារ៉េត អគ្គនាយកអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន (រូបថត:វិបុល)

លោក ហេង ណារ៉េត បានគូសបញ្ជាក់ទៀតថា ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគាំ​ពារបរិស្ថាន តាមដានជាប់ជាប្រចាំទៅលើបញ្ហានេះ ជាមួយឧបករណ៍តាមដានគុណភាពខ្យល់ចំនួន ៣១ស្ថានីយ ដែលបំពាក់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត រួមមានមាននៅរាជធានីភ្នំពេញ ៧ស្ថានីយ ក្រុងសៀមរាប ២ស្ថានីយ ក្រុងព្រះសីហនុ ២ស្ថានីយ និងនៅតាមក្រុងទីរួមខេត្តដទៃទៀត មួយស្ថានីយក្នុងមួយខេត្ត។

អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរូបនេះ បានអះអាងថា តាមរយៈឧបករណ៍តាមដានគុណភាពខ្យល់ទាំងនេះ តែងផ្តល់ទិន្នន័យលើការវាយតម្លៃគុណភាពខ្យល់រៀងរាល់កន្លះម៉ោងម្តង។ តាមរយៈឧបករណ៍ទាំងនេះ ក៏បានរកឃើញថា ការកើនឡើងភាពកខ្វក់ក្នុងខ្យល់កាលពីសប្តាហ៍កន្លងទៅ បណ្តាលមកពីការកើនឡើងកំហាប់ភាគល្អិត នៃ PM2.5 និង PM10 ដោយឡែកប្រភពបំពុលដែលជាប្រភេទឧស្ម័ន មិនមានការកើនឡើងនោះឡើយ។

មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានសង្កត់ធ្ងន់ថា ការបំពុលខ្យល់ គឺបង្កឡើងដោយកត្តាសំខាន់ៗចំនួន៥ គឺ ៖ ១.ការបញ្ចេញផ្សែង និងឧស្ម័នពីរោងចក្រ, ២.ការបញ្ចេញផ្សែង និងឧស្ម័នពីរថយន្ដ, ៣.ចំហេះឥន្ធនៈផ្សេងៗ, និង៤.បញ្ហាចំហេះផ្សេងៗដូចជា ភ្លើងឆេះព្រៃ ការដុតរានដីព្រៃ ការដុតទីវាល និងការដុតសំរាម និងទី៥.បញ្ហាធូលីហុយ ជាដើម៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...