MAZDAពាក់ស្លាកលេខខេមរ​ភូមិន្ទបុកម៉ូតូពីក្រោយស្លាប់ម្នាក់​របួសធ្ងន់ម្នាក់ថ្ងៃចូលឆ្នាំ

ដោយៈគ្រញូង/បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរយន្ត និងម៉ូតូ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអណ្តូងព្រីងសង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង។

លោក ឈាង រ៉ុង មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឱ្យដឹងថា អ្នកស្លាប់គឺជាអ្នករួមដំណើរជាមួយម៉ូតូមានឈ្មោះគក់ ភេទប្រុស អាយុ២៤ឆ្នាំ នៅចំភូមិ ឃុំណុចកើតហេតុ។ ឯអ្នក​បើក​ម៉ូតូរបួសធ្ងន់ឈ្មោះឡាយ សៅរិ៍រិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយោធានៅភូមិជ្រៃ២ឃុំជ្រៃ ស្រុកមោងប្ញស្សីខេត្តបាត់ដំបង។ ដោយឡែកអ្នកបើកបររថយន្តMAZDA​ពាក់ស្លាកលេខខេមរភូមិន្ទមិនស្គាល់ឈ្មោះក្រោយកើតហេតុបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់។

មន្ត្រីចរាចរណ៍ខេត្តបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ១ គ្រឿងម៉ាកMAZDAពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ07 2-0845 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។

ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមស៊េរី ឆ្នាំ២០១៩ ពាក់ស្លាកលេខពោធិ៍សាត់ 1I-5667។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុវណ្ណ។ ចំណែកសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...