Home កម្សាន្ត អេឡិច ចាន់ត្រ...

អេឡិច ចាន់ត្រា និងក្រុមគ្រួសារ បោះបង់គម្រោងក្រៅប្រទេស ខណៈជំងឺកូរូណាកំពុងផ្ទុះឡើង

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖មានឈាមជ័រជាកូនកាត់ចិន តារាចម្រៀង អេឡិច ចាន់ត្រា និងក្រុមគ្រួសារបានរៀបចំដំណើរកម្សាន្តទៅកាន់ម៉ាកាវ ប្រទេសចិន ប៉ុន្តែ ដំណើរកម្សាន្តជាលក្ខៈគ្រួសារនេះ ត្រូវបានផ្អាកដំណើរការវិញ ព្រោះតែការផ្ទុះឡើង នៅ ជំងឺផ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណា បានធ្វើឲ្យប្រជាជនចិន ស្លាប់ និងឆ្លងជា បន្ត បន្ទាប់ ជាហេតុបង្កឲ្យមានការព្រួយបារម្ភ។

ឃើញសភាពការបែបនេះ តារាចម្រៀង អេឡិច ចាន់ត្រា ក៏បានបញ្ឈប់ ដំណើរ កម្សាន្តមួយនេះ ភ្លាមៗវិញដែល ទោះបីត្រូវខាតបង់បា្រក់កាសជាច្រើនពាន់ដុល្លារក្តី ។ អេឡិច ថា មិនខ្វះពេលទៅលេងទេ ចំណែកលុយដែលខាតបង់នោះក៏មិនស្តាយដែរ តែការជ្រើសរើសពេលវេលា សម្រាប់ទៅហុងកុង ម៉ាកាវ ប្រទេសចិន នោះក៏ ព្រោះ តែលោកមានពេលសម្រាកពីការងារ និងប្អូនៗបានសម្រាកពីការសិក្សា ដែលពួក គេ (ប្អូនៗ) ក៏ជាប់សិក្សានៅប្រទេសចិន ក្នុងខេត្តណាននីង អីចឹងមានតែ ថ្ងៃប៉ុន្មានថ្ងៃ នឹង ជុំគ្នាល្អ ប៉ុន្តែផែនការត្រូវបានរំសាយ ព្រោះតែខ្លាចជំងឺឆ្លង។

អេឡិច បញ្ជាក់ថា បើមិនមានអ្វីប្រែប្រួល ដូចពេលនេះ គ្រួសាររបស់លោក​ ដែល សរុប ទាំងអស់៨នាក់ ត្រូវចេញដំណើរទៅ ហុងកុង ម៉ាកាវ នាថ្ងៃទី២៧ និងវិលត្រឡប់ មក វិញនៅថ្ងៃ៣១ មករា ប៉ុន្តែអ្វីៗត្រូវបានផ្អាក ទោះបីសំបុត្រ យន្តហោះ ត្រូវ បានទិញរួចរាល់៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...

បញ្ជូន​ជនសង្ស័យ​បីនាក់មក​...

ដោយៈ ស​រិ​ទ្ធ ,មុនីរ័ត្ន/...