អូស្ត្រាលីបានបញ្ជាក់កាលពីថ្ងៃចន្ទទី២៧ខែមករាអំពីការរកឃើញករណីទី៥នៃអ្នកឆ្លងវីរុសថ្មីនេះដោយក្រុមមន្ត្រីសុខាភិបាលបាននិយាយថាករណីនេះពាក់ព័ន្ធនឹងស្ត្រីអាយុ២១ ឆ្នាំម្នាក់ដែលបានធ្វើដំណើរតាមជើងហោះហើរចុងក្រោយចេញពីទីក្រុងវូហាន ប្រទេសចិនមកកាន់ទីក្រុងស៊ីដនី នៅមុនពេលប្រទេសចិនបានដាក់បម្រាមធ្វើដំណើរ។
វីរុសនៃជំងឺផ្លូវដង្ហើមដែលត្រូវបានគេជឿថាមានប្រភពដើមនៅក្នុងទីផ្សារលក់សត្វព្រៃមួយនៅទីក្រុងវូហាននេះ បានសម្លាប់មនុស្ស៨០ នាក់ ដែលពួកគេទាំងអស់នេះនៅក្នុងប្រទេសចិននិងចម្លងមនុស្សជាង២.៧០០ នាក់ដែលភាគច្រើនបំផុតគឺនៅប្រទេសចិន។
លោកឃឺរី ចាន់ ប្រធានផ្នែកសុខាភិបាលនៅរដ្ឋញូវ សោតវេលស៍បានប្រាប់ក្រុមអ្នកយកព័ត៌មានថាស្ត្រីនេះបានធ្វើដំណើរតាមជើងហោះហើរត្រង់ទៅកាន់ទីក្រុងស៊ីដនីពីទីក្រុងវូហានហើយរោគសញ្ញារបស់គាត់ មានការវិវត្តន៍រយៈពេល២៤ ម៉ោងហើយបានទៅមន្ទីរពេទ្យជាទីដែលត្រូវបានដាក់ព្យាបាលដាច់ដោយឡែកពីគេ”។
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេកំពុងធ្វើការជាមួយក្រុមមន្ត្រីចិនអំពីថាតើត្រូវជម្លៀសពលរដ្ឋអូស្ត្រាលីជិត១០០នាក់ពីទីក្រុងវូហាន យ៉ាងណានោះ៕ប្រែសម្រួល៖សុខា
គ្រួសារមួយ មកដល់អាកាសយានដ្ឋានក្រុងស៊ីដនី បន្ទាប់ពីធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងវូហាន កាលពីថ្ងៃទី២៣ខែមករានេះ