ដោយៈគ្រញូង/បាត់ដំបង៖បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅកណ្តាលបឹងដ៏ធំមួយក្រោយជនរូបនេះបានចេញដំណើរទៅរកឆ្លុះសត្វក្នុងពេលយប់។សមត្ថកិច្ចនិងក្រុមគ្រួសារដាក់ការសង្ស័យថាការ ស្លាប់ នេះ អាច បណ្តាលមកពី សត្វពស់ ចឹកឬខាំ។
ជនរងគ្រោះត្រូវគេរកឃើញនៅយប់ថ្ងៃទី ២៥ ខែ មករាឆ្នាំ ២០២០ នៅ ក្នុងបឹង រនាម តូច ស្ថិតនៅ ភូមិ ប៉ោយ សំរោង ឃុំ តាពូង ស្រុក ថ្មគោល ខេត្ត បាត់ ដំបង។លុះ ព្រឹក ឡើង ទើប សមត្ថកិច្ច ជំនាញ ចុះ ត្រួតពិនិត្យ ដោយសារតែ សព អណ្ដែតលើ ផ្ទៃ ទឹក។
លោកផង់ សុភាពអធិការនគរបាលស្រុកថ្មគោលបាន ឱ្យដឹងថាជនរងគ្រោះ ឈ្មោះ លី ល័ ក្ខ ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់ នៅ ភូមិ ឆ្កែ កូន ឃុំ គោក ឃ្មុំ ស្រុក ថ្មគោលបាន ទៅ ស៊ីឈ្នួល បាញ់ថ្នាំ ស្រូវ ឱ្យឈ្មោះ ថា ន ភឿន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅ ក្នុងភូមិ/ឃុំ ជាមួយគ្នា ដែល បាន ទៅធ្វើ ស្រែ នៅ ចំណុច កើតហេតុ ខាង លើ ដោយ ឆ្លៀត ពេលទំនេរ នៅពេល យប់។ ជនរងគ្រោះ បាន ដើរ ឆ្លុះសត្វតាមបឹងនានាហើយបានបាត់ខ្លួនតាំងពីយប់ថ្ងៃទី១៩ខែមករាមកម្ល៉េះហើយមានសភាពហើមស្អុយ៕S/