Home ព័ត៌មានជាតិ នយោបាយ ក្តៅៗ ! ស្នងក...

ក្តៅៗ ! ស្នងការ​នគរបាល​ខេត្តកណ្តាល​ត្រូវបាន​ផ្លាស់ប្តូរ​

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ផ្ទេរ​ភារកិច្ច​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ពី​ស្នងការ​នគរបាល​ខេត្តកណ្តាល ទៅ​ទទួល​ភារកិច្ច​ជា​នាយករង នៃ​មន្ទីរ​ប្រ​ឆាំ​អ​គ្រឿងញៀន​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការរង ឡើងជា​ស្នងការ​នគរបាល​ខេត្តកណ្តាល ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន​។
នេះ​បើ​យោងតាម​សេចក្តីប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​រស្មី​ក​កម្ពុជា ទទួលបាន​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ នេះ​៕​សរន

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន (រូបឯកសារ)
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការរង ឡើងជា​ស្នងការ​នគរបាល​ខេត្តកណ្តាល

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular