ដោយៈសាវរក្ស/ភ្នំពេញ៖យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថាគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសគិតពីរសៀលម៉ោង២ថ្ងៃទី២៦ដល់ម៉ោង២រសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២០។
ដែលជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាមបណ្តាលឱ្យមនុស្សស្លាប់៥នាក់និងបង្កឱ្យមានរបួសធ្ងន់-ស្រាល២៩នាក់(ស្រី១៤នាក់)។របាយការណ៍បន្តថានៅក្នុងករណីគ្រោះថ្នាក់ចរាចរនេះបង្កឲ្យមានការខូចខាតយានយន្តសរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់,មិន គោរព សិទ្ធិបត់មិន ប្រកាន់ស្តាំជាដើម ។
ទិន្នន័យ គ្រោះថ្នាក់ ចរាចរទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្កឱ្យមាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៣៤ នាក់ នៅ ថ្ងៃទី ២៧ ខែមករា នេះគឺកើតឡើងដោយសារហេតុការណ៍ ប៉ះទង្គិចចំនួន១១លើក។សូមរំលឹកថាគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសគិតរយៈពេលបីថ្ងៃត្រឹមថ្ងៃទី២៤,២៥,២៦ខែមករាឆ្នាំ២០២០នៃបុណ្យចូលឆ្នាំចិន-វៀតណាមមានមនុស្សស្លាប់និងរបួស៨៦នាក់ដែលស្លាប់៣៥ របួស៥១នាក់ក្នុង៤៨លើក៕S/
