ដោយ៖សនសក្តា/កំពង់ឆ្នាំង៖មន្ត្រីនគរបាលម្នាក់បានរងរបួសបាក់ជើងម្ខាងបន្ទាប់ពីក្រុមក្មេងស្ទាវបានព្រួតគ្នាវាយបណ្តាលឱ្យរងរបួសបាក់ជើងម្ខាងខណៈដែលមន្ត្រីនគរបាលប៉ុស្តិ៍រូបនេះបានចូលទៅឃាត់ពួកគេកំពុងមានឈ្លោះគ្នា។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិទី៦សង្កាត់ខ្សាមក្រុង-ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
នគរបាលក្រុងកំពង់ឆ្នាំងដែលចុះដល់កន្លែងកើតហេតុបានឱ្យដឹងថាមន្ត្រីនគបាលដែលត្រូវបានក្រុមអ្នកផឹកស៊ីស្រវឹងព្រួតគ្នាវ៉ៃបណ្តាលឱ្យបាក់ជើងឈ្មោះសួសសារីឋានន្តរស័កអនុសេនីយ៍ត្រីជាមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ខ្សាម។លោកវរៈសេនីយ៍ឯកឆាយខែមរ័ត្នអធិការនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថានៅមុនពេលកើតហេតុមានអ្នកផឹកស៊ីមួយក្រុមបានស្រវឹងនិងមានការទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី។
ជនទាំងពីរនាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន១.ឈ្មោះពៅប៉ុនភេទប្រុសអាយុ២៩ឆ្នាំនិងទី២.ឈ្មោះ រ៉េតសារ៉នភេទប្រុសអាយុ២៩ឆ្នាំអ្នកទាំង២រស់នៅក្នុងភូមិទី៦សង្កាត់ខ្សាមក្រុង-ខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើតហេតុមន្ត្រីនគរបាលដែលរងរបួសត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង៕S/