ដោយ៖រ៉ាម៉ន/ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០នេះបានចេញសេចក្តីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរសម្រាប់ក្បួនព្រះទីនាំងហែព្រះសពសម្តេចធម្មលិខិតលាស់ឡាយសម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីជូនដំណឹងបានឱ្យដឹងថានៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនឹងរៀបចំក្បួនព្រះទីនាំងហែព្រះសពសម្តេចព្រះធម្មលិខិតលាស់ឡាយសម្តេចព្រះសង្ឃនាយករងទី១ប្រធានថេរសភាព្រះពុទ្ធសាសនា។ជាព្រះចៅអធិការវត្តសន្សំកុសលចេញពីវត្តសន្សំកុសលទៅកាន់វិមានឯករាជ្យដែលប្រារព្ធធ្វើឡើងនៅវេលាម៉ោង០៦៖០០នាទីព្រឹក។
តាមកាលបរិច្ឆេទរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្នដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវលេខ ៣៣BT មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) មហាវិថីព្រះមុនីវង្ស (បញ្ច្រាសស្របស្ពានអាំកាសក្បាលថ្នល់), ។មហាវិថីព្រះនរោត្តម (ផ្លូវលេខំ៤១), មហាវិថីព្រះសីហនុ(ផ្លូវលេខ២៧៤),មហាវិថីសម្តេចសុធារស(ផ្លូវលេខ៣),វិថីឧកញ៉ាឈុន(ផ្លូវលេខ២៤០)វិថីឧកញ៉ា ស៊ូ ស្រ៊ុន(ផ្លូវលេខ៧)ចាប់ពីវេលាម៉ោង០៦៖៤០នាទីរហូតដល់បញ្ចប់កម្មវិធី៕S/