ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ទោះបីជាឡើងរលកកម្តៅនិងខ្យល់បោកបក់ខ្លាំងខណៈរកភ្លៀងកក់ខែតែគ្មានការរាលឆេះជាថ្មីជើងភ្នំខ្លាកូនចាស់នៅក្រុងសិរីសោភ័ណទេ។
សូមរំលឹកថាចំឱកាសបុណ្យចូលឆ្នាំចិនកន្លងមកកាលពីយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២០មានភ្លើងព្រៃរាលឆេះនៅជើងភ្នំខ្លាកូនចាស់ស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយជ័យ។សមត្ថកិច្ចនគរបាលនិងលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា៖ នគរបាលយុត្តិធម៌និងជំនាញអគ្គិភ័យបន្តរកមូលហេតុនិងស៊ើបអង្កេតពីភ្លើងរាលឆេះជើងភ្នំខ្លាកូនចាស់នេះ ។

សូមរំលឹកថាការឆេះនេះតាំងនាមឱ្យនគរបាលចម្រុះនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនិងក៏ដឹកនាំបញ្ជារួមដោយលោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យ។ក្នុងនោះក៏មានការចូលរួមពីលោកហ៊ឹលរ៉ាយ៉ាអភិបាលក្រុងសិរីសោភ័ណនិងអ្នកពាក់ព័ន្ធជាច្រើនបានបញ្ចេញរថយន្តរថយន្តពន្លត់អគ្គិសភ័យនិងកម្លាំងជាច្រើនទៅជួយពន្លត់។

ដើម្បីតតាំងនឹងការបង្កើនកម្លាំងឆាបឆេះក្នុងល្បឿនខ្យល់និងសភាពក្តីហួតហែង ក្រៀមស្វិតនៃស្មៅ រុក្ខជាតិ ដើមឈើ ។ប៉ុន្តែប្រតិបត្តិការពន្លត់បានជោគជ័យនៅចូលថ្ងៃទី២៦ខែមករាហើយមិនបង្កឱ្យមានការរាលឆេះជាថ្មីទេឬឆេះដល់ផ្ទាះពលរដ្ឋនៅជើងភ្នំឡើយ ៕S/

រូបថត៖ឡើងរលកកម្តៅនិងខ្យល់បោកបក់ខ្លាំងតែគ្មានការរាលឆេះជាថ្មីជើងភ្នំខ្លាកូនចាស់នៅក្រុងសិរីសោភ័ណទេ (រូប៖ ប.ជ័យ )