ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនពាន់នាក់បានមកលេងកម្សាន្ត តាមរម្មណីយដ្ឋាននានា ក្នុងខេត្តព្រះវិហារ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរដែលមកកម្សាន្ត នៅតាមរមណីយដ្ឋានានា ក្នុងខេត្តព្រះវិហារ មានចំនួន៦.៩៧៧នាក់។
លោកប្រធានមន្ទីរទេសចរណ៍ បានបន្តថា ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន៦.២០១នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិ៧៧៦នាក់។លោកគង់វិបុលបានថ្លែងថាតំបន់រមណីយដ្ឋានក្នុងខេត្តព្រះវិហារ ដែលភ្ញៀវទេសចរតែងមកកម្សាន្តមាន៖ប្រាសាទព្រះវិហារប្រាសាទកោះកែរទឹកធ្លាក់ភ្នំត្បែងទឹកធ្លាក់ព្រះនិម្មិតជាដើម៕S/





