ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២០ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារសរុបចំនួន២១នាក់ដឹកនាំដោយលោកវរសេនីយ៍ឯកសំសុខាប្រធានការិយាល័យបណ្តុះបណ្តាលបានអញ្ជើញចូលរួមបុណ្យសពលោកអនុសេនីយ៍ទោព្រាបសៀម។សពជាមន្ត្រីនគរបាលជាតិការិយាល័បណ្តុះបណ្តាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដែលបានមរណៈភាពដោយរោគាពាធកាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០នៅភូមិពង្រ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។
សម្ភារថវិកាយកមកចូលរួមមាន៖អង្ករ,ថវិកា១០០.០០០រៀល។ទឹកបរិសុទ្ធថវិកា២៥.០០០រៀល។ទឹកក្រូច។ថវិកាចំនួន៦២៥.០០០រៀល។តំណាងឱ្យក្រុមគ្រួសារនៃសពសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតនិងឧទ្ទិសកុសលផលនៃបុណ្យសូមមានដល់ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិគ្រប់ឋានានុក្រមព្រមទាំងក្រុមគ្រួសារ សូមសមប្រកបតែពុទ្ធពរបួនប្រការ៕S/