ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីថ្ងៃទី២៧មករាឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារសូមថ្លែងអំណរគុណដល់លោកដោកវៀងសមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានហាងលក់ម៉ូតូហុងដាព្រះវិហារដែលបាននាំយកថវិកាចំនួន២.០០០.០០០រៀលមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។
ថវិកាសម្រាប់សាងសង់អាគារស្នាក់អនុសាខាចំនួន៣នៅស្រុកជ័យសែនស្រុកត្បែងមានជ័យនិងស្រុកគូលែន។ក្នុងឱកាសនោះដែរលោកបានបញ្ជាក់ថាក្រោយពីបានឃើញលិខិតអំពាវរបស់លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារលោកមានចំណាប់ចូលរួមជាថវិកាដើម្បីរួមចំណែកក្នុងវិស័យមនុស្សធម៌ របស់សាខាខេត្ត៕S/