ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖ក្រុមប្រឹក្សាខេត្តព្រះវិហារបានបើកកិច្ចប្រជុំសាមញ្ញលើកទី៩អាណត្តិទី៣របស់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២០។កិច្ចប្រជុំសាមញ្ញនេះក្រោមអធិបតីភាពលោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត,គោស៊ុប៊ុនសឿតអភិបាលខេត្តស្តីទីនិងមន្ត្រីចំណុះរដ្ឋបាលខេត្តទាំងអស់។
កិច្ចប្រជុំមានការអនុម័តលើរបៀបវារៈចំនួនបីរួមមានពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨របស់ក្រុមប្រឹក្សាខេត្ត, ពិនិត្យអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត។ក្រៅពីរបៀបវារៈនេះលោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាស្នើសុំឱ្យបង្កើនការយន្តការច្រកចេញចូលតែមួយនៅបណ្តាស្រុកដែលមានទាន់ដំណើរការល្អ។
លើសពីនេះលោកប្រធានស្នើសុំសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះដោះស្រាបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងទន់ភ្លន់ចំពោះប្រជាពលរដ្ឋដែលក្នុងនោះបញ្ហាសំខាន់ៗដូចជាបញ្ហាដីធ្លីបញ្ហាសំរាមបញ្ហាទឹកស្អាតក៏ដូចបញ្ហានានា។បន្ថែមពីនោះទៀតលោកប្រធានស្នើឱ្យមន្ទីរអប់រំយុវជននិងកីឡាខេត្តជម្រុញវិន័យអប់រំនិងគ្រប់សិស្សានុសិស្សឱ្យគោរពវិន័យបានល្អចៀសវាងបង្កបញ្ហានានាក្នុងសាលារៀននិងទីសាធារណប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម។
លើសពីនេះទៀតលោកប្រធានក្រុមប្រឹក្សាមានប្រសាសន៍លើការងារប្រតិភូកម្មអំណាចតួនាទីនិងធនធានដែលផ្ទេរមកថ្នាក់ក្រោមជាតិត្រូវប្រើប្រាស់ប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់៕S/